
កងទ័ពអាកាសភូមាបង្កើនការទម្លាក់គ្រាប់បែកទៅលើផ្ទះ និងប្រាង្គប្រាសាទនានា ឋិតនៅតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា នៃភាគខាងកើតប្រទេសថៃ បណ្ដាលឲ្យប្រទេសថៃ កើតមានការចលាចលយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod នាថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥ នេះ។
កងវរសេនាតូចជាច្រើននៃកងទ័ពភូមា បានពង្រឹងកម្លាំងរបស់ពួកគេ ក្នុងការចូលរួមជាមួយនឹងកងកម្លាំងស្ម័គ្រចិត្ត (PNO) សរុបចំនួនប្រមាណ ១,០០០នាក់ ដើម្បីប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយនឹងកងកម្លាំង (KNDF) ឋិតក្នុងតំបន់ Pae Khong-Fai Khun ស្រុក Si Saeng ព្រំប្រទល់ខាងជើងនៃរដ្ឋ Shan និងមានព្រំប្រទល់ជាប់រដ្ឋ Karenni រួមទាំង Kayah។
ក្នុងការវាយប្រហារដ៏ចលាចលនេះ បានបណ្ដាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ មានការដុតបំផ្លាញ និងអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយក្នុងរូបភាពនៃការប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមនេះ បានបង្ខំឱ្យមានប្រជាជនយ៉ាងតិចចំនួន ១៥,០០០នាក់ បានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាបណ្តោះអាសន្នសិន៕

