
យោងតាមការចេញផ្សាយពីគេហទំព័រ Vietnam.vn នាថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា លោកស្រី Kim Keon Hee អតីតស្រ្តីទីមួយកូរ៉េខាងត្បូង ត្រូវបានសកលវិទ្យាល័យ Sookmyung Women's University ដកសញ្ញាបត្រអនុបណ្ឌិតរបស់លោកស្រីនៅថ្ងៃទី២៤ មិថុនា ម្សិលមិញនេះ ក្រោយរកឃើញថា និក្ខេបទរបស់លោកស្រី លួចចម្លងស្នាដៃរបស់អ្នកដទៃ។
គួរឲ្យដឹងថា លោកស្រី Kim Keon Hee ជាភរិយារបស់លោក យូន សុកយ៉ល អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានអស់តំណែង ព្រោះប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ៕