
ថៃ៖ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (NACC) នឹងបើកការស៊ើបអង្កេតលើ លោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ ជុំវិញការបែកធ្លាសារសំឡេងកិច្ចសន្ទនា ជាមួយសម្តចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កន្លងទៅថ្មីៗនេះ អំពីបញ្ហាបើកច្រកទ្វាព្រំដែនរវាងកម្ពុជា-ថៃ។
ការការចុះផ្សាររបស់កាសែតថៃ The Nation នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា៖ «គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (NACC) នឹងការស៊ើបអង្កេតមបឋមលើលោកស្រី Paetongtarn នឹងកំណត់ក្នុងរយៈពេល១០ថ្ងៃ នឹងត្រូវបានបិទបញ្ចប់ការស៊ើបសង្កេត»។
គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (NACC) ជឿជាក់ថា ខ្លឹមសារនៃកាបបែកធ្លាយនៃកិច្ចសន្ទនានេះអាចជាការរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌ ជាពិសេសទាក់ទងនឹងការលើកឡើងអំពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។
សម្រាបកិច្ចដំណើរការស៊ើបអង្កេតនេះ នឹងរួមបញ្ចូលការសម្រង់ការបកប្រែសំឡេងពីខ្មែរទៅជាភាសាថៃយ៉ាងត្រឹមត្រូវការសាកសួរសាក្សីពាក់ព័ន្ធ និងពិនិត្យមើលច្បាប់ដែលពាក់ព័ន្ធ។
ការស៊ើបអង្កេតបឋមនេះ ក៏យោងពីសាលក្រមរបស់តុលាការធម្មនុញ្ញថៃ កាលពីពេលកន្លងទៅនេះ ដែលបានសម្រេចដកហូតតំណែងរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ដោយសារតែភាពចម្រូងចម្រាស នៅក្នុងការតែងតាំងរដ្ឋមន្ត្រីម្នាក់។
ប្រសិនបើការស៊ើបអង្កេតបឋមរកឃើញហេតុផលគ្រប់គ្រាន់ ករណីនេះនឹងបន្តការស៊ើបអង្កេតជាផ្លូវការដោយក្រុមប្រឹក្សា NACC ហើយប្រសិនបើចាំបាច់ការស៊ើបអង្កេតពេញលេញអាចនឹងត្រូវបានចាប់ផ្តើម។ ចំពោះបណ្តឹងក្រមសីលធម៌ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Paetongtarn ត្រូវបានចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាជាច្រើនរូប រួមទាំងប្រធានព្រឹទ្ធសភាថៃ ហើយបានដាក់ជូន NACC រួចរាល់ហើយ។
ចំពោះបណ្តឹងខាងលើនេះ ក៏ត្រូវបានបញ្ជូនបន្តទៅតុលាការធម្មនុញ្ញថៃ ដើម្បីពិចារណាថា តើអាណត្តិដំបូងរបស់លោកស្រី Paetongtarn គួរតែត្រូវបានបញ្ចប់ដោយផ្អែកលើសកម្មភាពរបស់លោកស្រីនៅក្នុងការសន្ទនាដែលលេចធ្លាយដែរឬយ៉ាងណា៕


_1750744107.jpg)