2025-06-24 10:48
36

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស កាលពីថ្ងៃចន្ទ ពីបទឈប់បាញ់គ្នាទាំងស្រុង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល១២ថ្ងៃ កន្លងមក។ នេះបើយោងតាមចេញផ្សាររបស់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោកត្រាំ បានចូលរួមអបអរសាទរចំពោះទាំងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលមានភាពរឹងមាំ ភាពក្លាហាន និងភាពវៃឆ្លាត ដើម្បីបញ្ចប់អ្វីដែលគួរហៅថា «សង្គ្រាមថ្ងៃ១២»។ 

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានបញ្ជាក់ថា «រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានយល់ព្រមឱ្យមានបទឈប់បាញ់គ្នាបែន នៅមិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីប្រទេសអ៊ីស្រាអែលនៅឡើយទេ»។ 

ចំណែកមន្ត្រីជាន់ខ្ពស់សេតវិមានវិញ បាននិយាយថា «អ៊ីស្រាអែលបានយល់ព្រម ដរាបណាអ៊ីរ៉ង់មិនចាប់ផ្តើមការវាយប្រហារបន្ថែមទៀត ហើយថា Trump បានសម្របសម្រួលកិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចសន្ទានាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។ លោក Trump ហាក់ដូចជាផ្តល់យោបល់ថា អ៊ីស្រាអែល និងអ៊ីរ៉ង់ ដើម្បីបញ្ចប់បេសកកម្មវាយប្រហារគ្នានេះ»។

សូមជម្រាបថា អ៊ីស្រាអែលដែលបានចូលរួមដោយសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍បានធ្វើការវាយប្រហារលើកន្លែងរោងចក្រផល្លិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចំនួន ០៣កន្លែង បន្ទាប់ពីមានការចោទប្រកាន់ថា ទីក្រុងតេអេរ៉ង់បានខិតជិតទៅនឹងការទទួលបានអាវុធនុយក្លេអ៊ែ។

អ៊ីស្រាអែល ដែលមិនមែនជាប្រទេសហត្ថលេខីក្នុងសន្ធិសញ្ញាអន្តរជាតិមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ គឺជាប្រទេសតែមួយគត់ នៅមជ្ឈឹមបូព៌ា ដែលត្រូវបានគេជឿថា មានអាវុធបរមាណូ ហើយអ៊ីស្រាអែលមិនបដិសេធ ឬបញ្ជាក់អំពីរឿងនេះឡើយ៕