
ថៃ៖ ជនមិនអត្តសញ្ញាណនិងជនដៃដល់មួយក្រុម បានបំផ្ទុះគ្រាប់បែកទៅលើមន្រ្តីប៉ូលីសដែលមកពីក្រុមប៉ូលីសពិសេស ៩៣២២ (មូលដ្ឋាន Khok Khammul)។
ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាវេលាម៉ោង ៧៖២០ នាទីព្រឹក ដោយមជ្ឈមណ្ឌលប្រតិបត្តការសង្គ្រោះ នៃខេត្តណារ៉ាធីវ៉ាត់ បានរាយការណ៍ថា មានហេតុការណ៍ជនមិនស្គាល់អត្តសញ្ញាណ និងជនដៃដល់មួយក្រុម បានបំផ្ទុះគ្រាប់បែកលើមន្រ្តីប៉ូលីស ដែលមកពីក្រុមប៉ូលីសពិសេស ៩៣២២ នៅជិតមូលដ្ឋាននៃកងវរសេនាតូចប្រតិបត្តិការពិសេស៩៣២២ ស្ថិតនៅភូមិលេខ២ បានប៊ុនណាឡែ ឃុំម៉ាណាងតៃ ស្រុកមឿងណារ៉ាធីវ៉ាត់ នៃខេត្តណារ៉ាធីវ៉ាត់។
ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យមន្រ្តីប៉ូលីស ៣នាក់ រងរបួស ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាន់ផងដែរ។
ក្រោយកើតហេតុការណ៍ខាងលើ អភិបាលរងខេត្ត អធិការស្រុក រួមជាមួយនឹងប្រធានមជ្ឈមណ្ឌលប្រតិបត្តិការថៃ បានធ្វើការចុះស្រាវជ្រាវ និងបានទៅមន្ទីរពេទ្យដើម្បីតាមដានពីស្ថានភាពជនរងគ្រោះ បន្ទាប់ពីជួបហេតុការណ៍នឹកស្មានមិនដល់ដូចខាងលើ៕
