2025-06-20 09:36
50

TEL AIV/DUBAI/WASHINGTON, ថ្ងៃទី 19 ខែមិថុនា (Reuters)៖ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើការសម្រេចចិត្តក្នុងរយៈពេលពីរសប្តាហ៍ខាងមុខថា តើអាមេរិកនឹងត្រូវចូលរួមជួយអ៊ីស្រាអែលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ដែរឬយ៉ាងណា?

ជាទូទៅ លោក Trump បានប្រើពេលយ៉ាងហោចណាស់ពីរសប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្តទៅលើបញ្ហានេះ ព្រោះវាជាពេលវេលាដែលសមស្របសម្រាប់ប្រធានាធិបតីរូបនេះ។
 
ជុំវិញក្នុងការទទួលរងពីការព្រមានពីកូរ៉េខាងជើង និងរុស្ស៊ី ទៅលើអាមេរិកដើម្បីកុំឲ្យលូកដៃក្នុងការចូលជួយអ៊ីស្រាអែលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ រងចាំមើលថាតើអាមេរិកនឹងសម្រេចចិត្តប្រឡូកចូលរួមសង្គ្រាមជាមួយអ៊ីស្រាអែល ដើម្បីផ្ដួលអ៊ីរ៉ង់ ឬនៅកណ្ដាលរវាងប្រទេសទាំងពីរនេះ ដែលកំពុងតែបង្កើនកម្ដៅសង្គ្រាមជាមួយគ្នា?