2025-06-20 08:39
49

ទីក្រុងមូស្គូបានចេញការព្រមានរបស់ខ្លួន បន្ទាប់ពី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិនលោក ស៊ី ជីនពីង មានការហៅទូរស័ព្ទមួយជាមួយគ្នា ដោយ មហាអំណាចទាំងពីរបានថ្កោលទោសលើការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ និងបានជំរុញឱ្យមានដំណោះស្រាយការទូតចំពោះជម្លោះនេះ។

ជុំវិញសង្គ្រាមដែលកំពុងឡើងកម្ដៅនេះ កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកកំពុងពិចារណាថាតើត្រូវចូលរួមការវាយប្រហាររបស់អ៊ីស្រាអែលដែរឬទេ?

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា "យើងចង់ព្រមានជាពិសេសទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអន្តរាគមន៍យោធានៅក្នុងស្ថានភាព" ។

គួរឲ្យដឹងថា ពាក់ព័ន្ធនឹងសង្គ្រាមរវាង អ៊ីស្រាអែល-អ៊ីរ៉ង់ លោកពូទីនកំពុងដាក់ខ្លួនគាត់ជាអ្នកសម្រុះសម្រួលរវាងជម្លោះភាគីទាំងពីរនេះ។ ប៉ុន្តែ លោក ត្រាំ បានប្រាប់ទៅ ពូទីន វិញថា គួរតែដោះស្រាយសង្គ្រាមរវាងខ្លួននិងអ៊ុយក្រែនសិន មុននឹងឈានដល់ការសម្របសម្រួលជម្លោះរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល៕
Russia has a warning for US over 'military intervention' in Iran-Israel war  - The Economic Times