2025-06-20 08:00
49

ប្រទេសកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយោធានាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើមូលដ្ឋានស៊ីវិល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយហៅការវាយប្រហារនេះថាជា "ឧក្រិដ្ឋកម្មដែលមិនអាចអត់ទោសបានប្រឆាំងនឹងមនុស្សជាតិ"។ 

យោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA  បានឲ្យដឹងដែរថា ប្រទេសនេះក៏បានព្រមានទៅដល់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអ៊ឺរ៉ុបឱ្យជៀសវាង កុំឲ្យមានការជ្រៀតជ្រែកបន្ថែមទៀតនៅក្នុងជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែលដែលកំពុងតែឡើងកម្ដៅនេះ។

លើសពីនេះ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់បន្ថែមថា សង្គ្រាមដែលកំពុងផ្ទុះឡើងបច្ចុប្បន្ន ដែលបង្ហាញពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចដែលបានគាំទ្រដល់អ៊ីស្រាអែលថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា។
 
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ការបន្តគាំទ្រការឈ្លានពានរបស់អ៊ីស្រាអែលនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។ 

បន្ថែមពីនេះ អ្នកនាំពាក្យខាងលើក៏បានព្រមានផងដែរថា ការចូលរួមរបស់កងកម្លាំងអាមេរិក និងអឺរ៉ុបនៅក្នុងតំបន់មិនត្រឹមតែបង្កើនភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ក្នុងការការពារស្វ័យការពារផងដែរ។ 

លើសពីនេះ កូរ៉េខាងជើងបានអំពាវនាវឲ្យប្រទេសទាំងនេះ បញ្ឈប់សកម្មភាពដែលអាចធ្វើឲ្យជម្លោះរវាង អ៊ីរ៉ង់ និងអ៊ីស្រាអែលកាន់តែរីករាលដាល៕

TOLOnews on X: "North Korea's Foreign Ministry has condemned Israel's  military attacks on Iran's civilian, nuclear, and energy facilities,  calling the killing of Iranian civilians by Israel “an unpardonable crime  against humanity.”