
ថៃ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមបាតុករបានចាប់ផ្តើមធ្វើដំណើរមកចូលរួមសកម្មភាពតាំងពីព្រឹក និងមានបាតុករផ្លាស់ប្តូរគ្នានិយាយនៅលើវេទិកាឃោសនា ដោយខ្លឹមសារសំខាន់នៃការប្រមូលផ្តុំគ្នានៅថ្ងៃនេះ គឺការទាមទារឱ្យលោកស្រី ផែថងថាន នាយករដ្ឋមន្រ្តីថៃ ចុះចេញពីតំណែង។
នាវេលាម៉ោង ៩៖០០ ព្រឹក មន្ត្រីនគរបាលប៉ុស្តិ៍ឌុសិត បានចូលទៅត្រួតពិនិត្យសភាពការណ៍នៅបរិវេណផ្ទះរដ្ឋាភិបាល មុនពេលក្រុមគណៈកម្មាធិការប្រជាជនដើម្បីផ្លាស់ប្តូរប្រទេសថៃឱ្យទៅជាលទ្ធិប្រជាធិបតេយ្យពេញលេញ និងកងទ័ព គ្រោងនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅម៉ោង ១០៖០០ ព្រឹក ដើម្បីបណ្តេញនាយករដ្ឋមន្ត្រីចេញពីតំណែងនៅមុខផ្ទះរបស់រដ្ឋាភិបាល ក្រោយមានការបែកធ្លាយសំឡេងសន្ទនារវាង លោកស្រី ផែថងថាន ជាមួយសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះ៕


