2025-06-18 16:19
49

ថៃ:  បញ្ហានយោបាយរបស់ប្រទេសថៃកាន់តែឡើងកម្ដៅ និងចម្រូងចម្រាសខ្លាំង!  នេះតាមការចេញផ្សាយដោយការសែតថៃ ថ្ងៃទី១៨ មិថុនា ២០២៥ នេះបានឲ្យដឹងថា៖ គណបក្សភឿថៃ បានប្រកាសយ៉ាងច្បាស់ថា ខ្លួនចង់ដកអាសនៈក្រសួងមហាផ្ទៃ ចំណែកគណបក្ស ភូម ចៃថៃ  (  Bhumjaithai )  ក៏ប្រកាសយ៉ាងច្បាស់ថា ខ្លួននឹងមិនប្រគល់អាសនៈក្រសួងមហាផ្ទៃវិញទេ បើមិនដូច្នេះទេ គឺត្រៀមធ្វើជាបក្សប្រឆាំងហើយ។ បញ្ហានយោបាយប្រទេសថៃកាន់ស្មុកស្មាញចាក់ច្រោះ ផ្ទៃក្នុងស្រមពេលសដែល បក្សភឿថៃ និង ភូម ចៃថៃ បែកបាក់គ្នា នោះ។ 

ពិនិត្យមើលលើសំឡេងឆ្នោតរបស់រដ្ឋាភិបាល ប្រសិនបើបក្ស  ភូម ចៃថៃ   ( Bhumjaithai ) និង ភឿថៃ ( Pheu Thai  ) បែកបាក់គ្នា នោះលោក Anutin Charnvirakul មេដឹកនាំបក្ស Bhumjaithai និងជារដ្ឋមន្រ្តីមហាផ្ទៃ នឹងដឹកនាំសមាជិកសភាចំនួន 71 រូបទៅកាន់បក្សប្រឆាំង។  

ការសែតដ៏ដែលបានចុះផ្សាយបន្តថា៖ នៅថ្ងៃទី18 ខែមិថុនា ឆ្នាំ 2025 តាមសេចក្តីរាយការណ៍ព័ត៌មាន នៃការរុះរើគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា លោកស្រី Paethongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ និងជាមេដឹកនាំស្នូលរបស់គណបក្សភឿថៃ បានសម្រេចចិត្តឆ្ពោះទៅមុខជាមួយការរុះរើគណៈរដ្ឋមន្ត្រី ស្នើសុំកាន់កាប់គ្រប់គ្រង់ក្រសួងមហាផ្ទៃពីបក្ស ភូម ចៃថៃ   ( Bhumjaithai ) កាលពីថ្ងៃទី១៧ ខែមិថុនា ហើយលោក Anutin Charnvirakul ប្រធានគណបក្ស Bhumjaithai ត្រូវបានជូនដំណឹងដើម្បីសម្រេចថាតើត្រូវទទួលយកលក្ខខណ្ឌនៃការរុះរើគណៈរដ្ឋមន្ត្រីឬអត់។ គណបក្សភឿថៃ ស្នើសុំឱ្យក្រសួងមហាផ្ទៃគ្រប់គ្រងដោយខ្លួនឯង  ហើយផ្លាស់ប្តូរគណបក្ស Bhumjaithai ឱ្យទៅគ្រប់គ្រងក្រសួងសុខាភិបាលសាធារណៈ រួមជាមួយនឹងមុខតំណែងជារដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្រ្តី ដោយស្នើសុំចម្លើយក្នុងរយៈពេល 48 ម៉ោង ឬត្រឹមម៉ោង 3:00 រសៀល។

ខណៈលោក អានុតឹន បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើគណបក្សភឿថៃ ដកហូតយក ក្រសួងមហាផ្ទៃ គ្រប់គ្រង់ខ្លួនឯងវិញនោះ  លោកត្រៀមខ្លួនជាបក្សប្រឆាំង។ យោងតាមព័ត៌មានពីការិយាល័យអគ្គលេខាធិការសភា បានឲ្យដឹងថា ក្នុងខែមិថុនា នៅសល់សមាជិកសភាចំនួន៤៩៥នាក់ ដែលពាក់កណ្តាលនៃកូរ៉ុម មានចំនួន២៤៨នាក់ ប្រសិនបើគណបក្ស ភូម ចៃថៃ    Bhumjaithai ជាបក្សប្រឆាំង ធ្វើតាមគោលជំហររបស់លោក Anutin នោះ សម្លេងរបស់រដ្ឋាភិបាលនឹងរលាយបាត់ភ្លាមៗ ដោយ 71 សម្លេង ចែកជា 69 សំឡេង សមាជិកសភា គណបក្ស ភូម ចៃថៃ   Bhumjaithai និង 2 សម្លេងទៀត ពីសមាជិកសភា Udon Thani មកពីគណបក្ស Thai Sang Thai ដែលទើបប្រកាសថានឹងចូលរួមជាមួយគណបក្ស ភូម ចៃថៃ   Bhumjaithai ប្រការនេះនឹងធ្វើឱ្យភាគីរដ្ឋាភិបាលដែលពីដើមមានសំឡេង៣៣២ ត្រូវបានកាត់បន្ថយមកនៅត្រឹមសមាជិកសភាសរុបចំនួន ២៦១ រូប រួមមាន ៖
១.គណបក្សភឿថៃ ១៤២សំឡេង
២.គណបក្ស Ruam Thai Sang Chart ៣៦សំឡេង.
៣.គណបក្សខ្លាថាំ ២៦ សំឡេង បូកនឹង ៥ សំឡេងទៀត ពីសមាជិកសភា Cobra ដែលមានលោកស្រី Kritsada Chivathamanon សមាជិកសភាខេត្ត Chonburi គណបក្ស Prachachon លោកស្រី Kanchana Kwang.សមាជិកសភាខេត្ត Chaiyaphum គណបក្ស Palang Pracharath លោក Thaakorn Tanthasit សមាជិកសភាក្នុងបញ្ជីបក្ស លោកស្រី Rampun Tantiwanichchanon សមាជិកសភា Ubon Ratchathani និងលោកស្រី Supaporn Salabsri សមាជិកសភា Yasothon គណបក្ស Thai Sang Thai.៤.គណបក្សប្រជាធិបតេយ្យ ២៥សំឡេង
៥.គណបក្ស Chartthaipattana ១០សំឡេង 
៦.គណបក្ស Prachachat ៩សំឡេង 
៧.គណបក្ស Chartpattana ៣សំឡេង 
៨.គណបក្ស Thai Ruam Palang ២សំឡេង
៩.គណបក្ស Seri Ruam Thai ១សំឡេង
១០.គណបក្សប្រជាធិបតេយ្យថ្មី ១សំឡេង 
១១.គណបក្ស Thai Kaona ១សំឡេង
ខណៈបក្សប្រឆាំងនឹងទទួលបានសំឡេង២៣៤ ដឹកនាំដោយ 
១.គណបក្ស Prachachon នៅសល់១៤២សំឡេង
២.គណបក្ស Bhumjaithai ៦៩សំឡេង និងសមាជិកសភាខេត្ត Udon Thani ២រូបទៀត គណបក្ស Thai Sang Thai 
៣.គណបក្ស Palang Pracharath នៅសល់ ១៩សំឡេង 
៤.គណបក្ស Thai Sang Thai នៅសល់១សំឡេង 

ទោះជាយ៉ាងនេះក្តី ក្នុងការបោះឆ្នោតអនុម័តច្បាប់សំខាន់ៗ ជាពិសេសសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ ដែលបានឆ្លងកាត់ការអានលើកដំបូង និងស្ថិតក្នុងគណៈកម្មាធិការមុននឹងដាក់ជូនសភាតំណាងរាស្រ្ត..ពិចារណាឡើងវិញក្នុងការអានលើកទី២-៣ តម្រូវឱ្យពាក់កណ្តាលនៃការបោះឆ្នោតអនុម័ត ពោលគឺ ២៤៨ សំឡេង ខណៈភាគីរដ្ឋាភិបាលនៅសល់តែ ២៦១ សំឡេងតែប៉ុណ្ណោះ។