
ក្រុងគែរ៖ យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី០១ មិថុនា នេះ ការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតចំណុចចែកចាយជំនួយ ដែលគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ Gaza (GHF) ពេលនេះអ្នកស្លាប់បានកើនដល់យ៉ាងហោចណាស់ ៣០ នាក់នៅ រ៉ាហ្វា (Rafah) នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA និងប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសនាថ្ងៃអាទិត្យនេះ។
យ៉ាងណាមិញ ពេលនេះអ៊ីស្រាអែលនៅតែមិនទាន់មានការអត្ថាធិប្បាយណាមួយពាក់ព័ន្ធលើការវាយប្រហារដែលបានរាយការណ៍នោះទេ ដោយសារព័ត៌មាន WAFA បាននិយាយថាមនុស្សជាង 115 នាក់បានរងរបួសក្នុងការវាយប្រហារនេះ៕
