2025-05-26 16:12
44

ភ្នំពេញ៖ នាយកដ្ឋាននគរបាលទេសចរណ៍ ព្រមានបុគ្គលដែលជាម្ចាស់គណនី Facebook ឈ្មោះ «Chhay Phallin -ឆាយ ផល្លីន» និងម្ចាស់ គណនីធនាគារ Aceleda ឈ្មោះ «LONG LOEURN» ព្រមទាំងគណនី ABA ឈ្មោះ «Long BRANG» បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពយករូបចាស់ៗរបស់កុមារគ្រោះថ្នាក់ក្នុងបំណងស្វែងរកជំនួយក្លែងក្លាយ ឆបោកបងប្អូនប្រជាពលរដ្ឋជាច្រើន និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារជនរងគ្រោះ និងឱ្យចូលខ្លួនមកបំភ្លឺ។

ជុំវិញករណី «ឆបោក» បើសិនជាសាម៉ីខ្លួន មិនព្រមបញ្ឈប់តាមការជូនដំណឹងនេះទេ និងចូលខ្លួនមកបំភ្លឺទេនោះ សមត្ថកិច្ចនឹងអនុវត្តន៍តាមវិធានការច្បាប់។ ការព្រមានម្ចាស់គណនីហ្វេសប៊ុក និងគណនីធនាគារខាងលើ ធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ។

បានចេញនូវសេចក្តីជូនដំណឹង ដល់បុគ្គលដែលមានគណនី Facebook ឈ្មោះ Chhay Phallin -ឆាយ ផល្លីន និង ម្ចាស់ គណនីធនាគារ Aceleda ឈ្មោះ LONG LOEURN ព្រមទាំងគណនី ABA ឈ្មោះ Long BRANG បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពយករូបចាស់ៗរបស់កុមារគ្រោះថ្នាក់ក្នុងបំណងស្វែងរកជំនួយក្លែងក្លាយ ឆបោកបងប្អូនប្រជាពលរដ្ឋជាច្រេីន និង ធ្វើអោយប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារជនរងគ្រោះនិងចូលខ្លួនមកបំភ្លឺ ជុំវិញករណី «ឆបោក»។

ពាក់ព័ន្ធករណីនេះ ស្ត្រីឈ្មោះ សេង រត្ន័ថា ជាម្ដាយក្មេងដែលត្រូវបានជនខិលខូចលួចយករូបថតកាលកូនរងរបួសដោយរលាក់ទឹកក្ដៅ យកទៅបង្ហោះលើបណ្តាញសង្គម ដើម្បីស្វែងរកជំនួយ សូមថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ឯក រុន រ័ត្ន វាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរ ព្រមទាំងនគរបាលទេសចរណ៍ទាំងអស់ដែលបានខិតខំធ្វើការអស់ពីកម្លាំងកាយចិត្តជួយដោះស្រាយបញ្ហាដល់រូបគាត់។

ស្ត្រីជាម្តាយក្មេងរងគ្រោះបានបញ្ជាក់ថា៖ «ខ្ញុំពិតជាអរគុណខ្លាំងណាស់ហើយក៏អរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលនៅក្នុងបណ្តាញសង្គមហ្វេប៊ុកដែលបានជួយស៊េរបន្ត ដើម្បីអោយបងប្អូនផ្សេងទៀត កុំឱ្យចាញ់បោកបុគ្គល មានឈ្មោះផេកហ្វេប៊ុក “Chhay Phallin - ឆាយ ផល្លីន” បន្តទៀត»៕