2025-05-26 16:08
43

ឧត្តមានជ័យ៖ សាកសពជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញកប់ក្នុងដី នៅក្រុងសំរោង ខេត្តឧត្តមានជ័យ មានសភាពស្នាមជាំលើរាងកាយស្ទើរគ្រប់កន្លែងដោយសារការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងមិនទាន់មានការបន្ថែមពីសមត្ថកិច្ចនៅឡើយទេ។

តាមព័ត៌មានបឋមបានឱ្យដឹង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះថា៖ សាកសពបុរសជនជាតិបរទេសម្នាក់ ត្រូវបានជនអនាមិកយកមកកប់ចោល នៅចំណុច ភូមិគោកប្រាសាទ សង្កាតកូនគ្រៀល  ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះដល់កន្លែងកើតហេតុ គាស់យកសាកសព ដើម្បីពិនិត្យ និងធ្វើកោសលវិច្ឆ័យលើស្នាកស្នាម និងស្វែងរកក្រយ៉ៅដៃ។ សពជនរងគ្រោះមានស្នាមជាំពេញខ្លួន ដោយសារការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងព្រៃផ្សៃបំផុត។

តាមការសន្និដ្ឋានជំហានដំបូង សពជនរងគ្រោះស្លាប់ដោយការធ្វើទារុណកម្ម ដែលអាចកើតមាននៅចំណុចផ្សេង រួចជនសង្ស័យដឹកយកមកកប់ចោល ដើម្បីបំបិទភស្តុតាង ហើយពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងស្វែងរកសាច់ញាតិនៃ ដើម្បីកំណត់អត្តសញ្ញា ឈានទៅបំបែកសំណុំរឿងនេះ៕