2025-04-29 16:27
39

រដ្ឋធានីវ៉ាស៊ីនតោន៖ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានចាប់ផ្តើមការវាយប្រហារតាមអាកាស ទៅតាមគោលដៅជាង800កន្លង ប្រឆាំងនឹងក្រុមភេរវករហ៊ូទី (Houthi) ក្នុងប្រទេសយេមែន ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ នៅក្នុងគោលបំណងស្តារឡើងវិញនូវសេរីភាព នៃការធ្វើនាវាចរណ៍ និង ពង្រឹងការរារាំងរបស់អាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់ឥណ្ឌា Asian News International បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ត្រូវបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ថា CENTCOM បានទទួលខុសត្រូវ ចំពោះប្រតិបត្តិការយោធា នៅមជ្ឈិមបូព៌ា។ យុទ្ធនាការនេះ បានកាត់បន្ថយនូវការវាយប្រហាររបស់ឧទ្ទាមហ៊ូទី មកលើការដឹកជញ្ជូនអន្តរជាតិ ដោយមីស៊ីលផ្លោង បានធ្លាក់ចុះ៦៩ភាគរយ និង កាត់បន្ថយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូន ចំនួន៥៥ភាគរយ។

ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានបញ្ជាក់ ថា៖« ចាប់តាំងពីថ្ងៃទី១៥ ខែមីនា រហូតមកដល់ពេលនេះ កងទ័ពសហរដ្ឋអាមេរិក បានវាយប្រហារទ្រង់ទ្រាយធំ ទៅលើអង្គការភេរវករហ៊ូទី នៅក្នុងប្រទេសយេមែន ដើម្បីស្ដារដល់សេរីភាពនាវាចរណ៍របស់អន្ដជាតិ។ យើងនឹងបន្ដបង្កើនសម្ពាធ និង កាត់បន្ថយសមត្ថភាពយោធារបស់ពួកហ៊ូទី ហើយបានវាយប្រហារទៅលើគោលដៅចំនួន៨០០កន្លែង ដោយបានកម្ទេចឃ្លាំងស្ដុកអាវុធ ប្រព័ន្ធការពារ និង កន្លែងសំខាន់ជាច្រើនទៀត៕