
អាមេរិក៖ ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា ការទម្លាក់គ្រាប់បែករបស់រុស្សីមកលើអ៊ុយក្រែនកាន់តែកើនឡើង បានធ្វើឱ្យលោកព្រួយបារម្ភថា រុស្ស៊ីមិនចង់បញ្ចប់សង្រ្គាម ខណៈដែលលោកបានចេញការស្តីបន្ទោសយ៉ាងតឹងរ៉ឹងខុសពីធម្មតាចំពោះប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងបានគំរាមដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ។
លោក Trump បានសរសេរអំពីការវាយលុករបស់រុស្ស៊ី ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំភ្លាមៗជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅបុរីវ៉ាទីកង់ថា "វាធ្វើឱ្យលោកគិតថា ប្រហែលជាលោក ពូទីន មិនចង់បញ្ឈប់សង្គ្រាមទេ ហើយប្រហែលជាត្រូវដោះស្រាយដោយឡែក"។
លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "មនុស្សច្រើនពេក" បានស្លាប់ លោកបានបន្តថា "គ្មានហេតុផលសម្រាប់លោកពូទីនក្នុងការបាញ់កាំជ្រួចចូលទៅក្នុងតំបន់ស៊ីវិល ទីក្រុង និងទីប្រជុំជននោះទេ" ។
ត្រាំ បន្ថែមថាគាត់កំពុងពិចារណាលើការដាក់ទណ្ឌកម្មផ្នែកធនាគារក៏ដូចជា "ទណ្ឌកម្មបន្ទាប់បន្សំ" និងការដាក់ទណ្ឌកម្មលើប្រទេស ឬភាគីដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលមានទណ្ឌកម្មផងដែរ។
បន្ថែមពីនេះ កាលពីថ្ងៃ ពុធ កន្លងទៅ លោក Trump ធ្លាប់បាននិយាយនៅឯសេតវិមានដោយបានធ្វើការប្រៀបធៀប Zelensky ជាមួយពូទីនថា "លោកគិតថាវាប្រហែលជាងាយស្រួលក្នុងការដោះស្រាយជាមួយ Zelensky" ។
"រហូតមកដល់ពេលនេះវាកាន់តែពិបាក។" ប៉ុន្តែកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ លោក Trump ហាក់ដូចជាបាត់បង់ការអត់ធ្មត់ជាមួយពូទីន។
ដោយភ្លាមៗបន្ទាប់ពីចេញការព្រមានរបស់គាត់ទៅកាន់មេដឹកនាំរុស្ស៊ី លោក Trump ក៏បានបង្ហោះរូបភាពដែលបង្ហាញពីគាត់ និង Zelensky នៅក្នុងបុរី Vatican។
ដោយក្នុងរូបភាពដែលលោក ត្រាំ បានបង្ហោះហាក់ចង់បង្ហាញពីការសន្ទនាគ្នាយ៉ាងស៊ីជម្រៅជាមួយនឹង ហ្សេលែនស្គី។
ព្រោះថាបន្ទាប់ពីលោក ត្រាំ បានបង្ហោះរូបភាពរវាងពួកគេនោះ Zelensky ក៏បានចែករំលែករូបភាពនៃជំនួបនោះដែរ និងបានសរសេរនៅលើបណ្តាញសង្គមថាវាមានផលិតភាព ដោយបន្ថែមថា គាត់សង្ឃឹមថាវានឹងនាំទៅរក "សន្តិភាពយូរអង្វែងដែលនឹងការពារមិនឱ្យមានសង្គ្រាមមួយទៀតកើតឡើង"។
Zelensky បានសរសេរថា "កិច្ចប្រជុំជានិមិត្តរូបខ្លាំងណាស់ដែលមានសក្តានុពលក្លាយជាប្រវត្តិសាស្ត្រ" ៕
