2025-04-27 13:04
49

ថៃ៖ បន្ទាប់ពីមានការផ្ទុះកក្រើកនៅលើបណ្ដាញសង្គមយ៉ាងព្រោងព្រាត ពាក់ព័ន្ធនឹងរឿងក្ដីឃាតកម្ម ករណីដែលបុរសជនជាតិចិនម្នាក់បានសម្លាប់គូស្នេហ៍របស់ខ្លួនដែលជាភេទទីបីនោះ ពេលនេះបុរសជាជនសង្ស័យខាងលើបានឆ្លើយសារភាពហើយ។ 

ដោយជនសង្ស័យជាបុរសជនជាតិចិននោះ បានឆ្លើយសារភាពថា មូលហេតុដែលធ្វើឲ្យខ្លួនឈានទៅដល់ការសម្លាប់ជនរងគ្រោះ ដែលជានារីភេទទីបីនៅឯប៉ាតាយ៉ានោះ ដោយសារតែនាងបដិសេធមិនព្រមរួមភេទជាមួយខ្លួន ហើយបន្ទាប់មករូបគេក៏បានកាត់រាងកាយរបស់នារីរងគ្រោះចេញ និងយកសរីរាង្គចេញ ដោយសារតែខ្លួនចង់ "លេង" ជាមួយបំណែករាងកាយទាំងនោះ។

យោងតាមរបាយការណ៍ពីប៉ូលីស ជនសង្ស័យខាងលើមានឈ្មោះថា Fu Tongyung អាយុ 42 ឆ្នាំ និងបានឆ្លើយសារភាពថា ពិតជាបានសម្លាប់នារីរងគ្រោះខាងលើ ដែលមាន អាយុ 25 ឆ្នាំ មានស្រុកកំណើតនៅខេត្ត Nong Khai ពិតប្រាកដមែន។

ជនសង្ស័យបានឆ្លើយសារភាពថា ដើមហេតុដំបូងពួកគេទាំងពីរនាក់បានស្គាល់គ្នាតាមរយៈ ការទំនាក់ទំនាងតាមកម្មវិធី WeChat។ 

ដោយពីដំបូងជនសង្ស័យ មិនបានដឹងថានារីរងគ្រោះជាភេទទីបីនោះទេ ហើយនាវេលាម៉ោងប្រហែល៩យប់ថ្ងៃសុក្រ នារីរងគ្រោះក៏ បានទាក់ទងមកកាន់ខ្លួន។

បន្ទាប់មកខ្លួននិងនារីរងគ្រោះក៏បានជួបគ្នានៅបន្ទប់ជួលរបស់ខ្លួន ហើយក៏បានយល់ព្រមរួមភេទក្នុងតម្លៃ៨ ពាន់បាត។ 

បុរសជនជាតិចិនរូបនេះបានបន្តថា ក្រោយមកមិនដឹងជាមានរឿងអ្វី ស្រាប់តែនារីរងគ្រោះប្ដូរចិត្ត និងបានបដិសេធមិនរួមភេទជាមួយខ្លួន ដូច្នេះហើយទើបបានជាជនសង្ស័យរូបនេះបានទាមទារប្រាក់សំណង វិញចំនួន ៥០% ។

ដោយនារីរងគ្រោះមិនព្រមសងប្រាក់មកឲ្យរូបគេវិញ បង្ករឲ្យអ្នកទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ 

ដោយហេតុនេះហើយ ទើបបណ្ដាលឲ្យជនជាតិចិនរូបនេះទប់កំហឹងមិនបាន ក៏បានឈានទៅដល់ការសម្លាប់ជនរងគ្រោះខាងលើយ៉ាងព្រៃផ្សៃបែបនេះតែម្ដងទៅ។

បច្ចុប្បន្ន ប៉ូលីសថៃកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីចំពោះជនជាតិចិនដែលបានប្រព្រឹត្តនូវករណីឃាតកម្មយ៉ាងព្រៃផ្សៃខាងលើនេះ៕