
ថៃ៖ អំពើឃាតកម្មសម្លាប់នារីភេទទី៣ វះយកគ្រឿងក្នុងដ៏រន្ធត់បំផុត ដែលបង្កឡើងដោយឃាតករជាជនជាតិ បានកើតកើតឡើងនៅតំបន់ប៉ាតាយ៉ា ប្រទេសថៃ ព័ត៌មាននេះបានធ្វើឱ្យកក្រើកលើបណ្តាញសង្គម បណ្តាលឱ្យពលរដ្ឋថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមប្រភពព័ត៍មាន ឃាតករដៃដល់ដែលសម្លាប់នារីភេទទី៣ ត្រូវជាគូរស្នេហ៍នឹងគ្នា ជាជាតិចិន អាយុ ៤២ឆ្នាំ បានស្នាក់នៅជាមួយគ្នាក្នុងអាផាតមិនមួយកន្លែងនៅតំបន់ប៉ាតាយ៉ា។
ប៉ុន្តែក្រោយឃាតករ និងជនរងគ្រោះស្នាក់នៅជាមួយគ្នាបានមួយរយៈកើតមានជម្លោះ និងឈានដល់ការសម្លាប់វះយកគ្រឿងក្នុងតែម្តង។
អ្នកបោសសម្អាតអាផាតមិន បាននិយាយថា មុនពេលកើតហេតុ គាត់បានឭសំឡេងពួកគេឈ្លោះគ្នាប្រកែកគ្នាយ៉ាងខ្លាំងប្រហែល១ម៉ោង និងក្រោយមកក៏ស្ងាត់ទៅវិញ។
បន្ទាប់មកបានយករឿងនេះ ទៅប្រាប់អ្នកគ្រប់គ្រងនាំគ្នាទៅគោះទ្វារ ប៉ុន្តែគ្មានអ្នកបើកទើបយកសោរមកចាក់មើលប្រទះឃើញសពជនរងគ្រោះបង្កឱ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។
ប៉ូលិសបានចុះទៅពិនិត្យកន្លែងកើតហេតុ និងលើកសពជនរងគ្រោះនៅក្នុងបន្ទប់ទឹកមានការវះយ៉ាងវែង និងបាត់សួត ថ្លើម ពោះវៀន និងបេះដូង។
ចំណែកជនសង្ស័យបានគេចខ្លួនបាត់ ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព និងចាប់ខ្លួនឃាតករហើយ៕
