2025-04-26 13:03
42

ប្រាក់ដុល្លារកំពុងបាត់បង់សុពលភាព ហើយក្នុងនោះប្រទេសចំនួន 11 បានប្រកាសជាផ្លូវការថាពួកគេនឹងឈប់ប្រើប្រាស់រូបិយប័ណ្ណអាមេរិក ក្នុងប្រតិបត្តិការរបស់ពួកគេចាប់ពីឆ្នាំ 2025 នេះ ហើយព័ត៌មាននេះបានកើតឡើងខណៈដែលប្រទេសនេះកំពុងឆ្លងកាត់ដំណាក់កាលសេដ្ឋកិច្ចដ៏ស្មុគស្មាញបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ 

ក្នុងនោះដើម្បីពង្រឹងសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ ដំណោះស្រាយគឺប្រទេសទាំង ១១ នោះមានតែកាត់បន្ថយឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងចាប់ផ្តើមប្រតិបត្តិការជាមួយរូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេវិញ។

អស់ជាច្រើនទសវត្សរ៍មកហើយ ដែលប្រាក់ដុល្លារគឺជាស្តេចគ្មានជម្លោះនៃពាណិជ្ជកម្មអន្តរជាតិ។ 

ចាប់តាំងពីសង្គ្រាមលោកលើកទី2 មក គ្មានរូបិយប័ណ្ណណាដែលអាចប្រគួតប្រជែងជាមួយប្រាក់ដុល្លារបាននោះទេ។ 

ហើយ 80% នៃពាណិជ្ជកម្មសកលនៅតែត្រូវបានប្រើប្រាស់ប្រាក់ដុល្លារ។ ដោយសារតែការប្រកាសជាផ្លូវការរបស់ប្រទេសចំនួន ១១ ពេលនេះ អំណាចរបស់ប្រាក់ដុល្លារហាក់ដូចជាកំពុងចាប់ផ្តើមចុះខ្សោយ។

ហើយប្រទេសទាំង ១១ ដែលនឹងបញ្ឈប់ការប្រើប្រាស់រូប័ណ្ណដុល្លារនោះមានដូចជា៖ អាមេនី, អាស៊ែបៃហ្សង់, បេឡារុស្ស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, ម៉ុលដាវី, រុស្សី, តាជីគីស្ថាន, តូមិននីស្ថាន, អ៊ូសបេគីស្ថាន និង អ៊ុយក្រែន៕