
វៀតណាម៖ តាមការព្យាករណ៍របស់មជ្ឈមណ្ឌលជាតិជលសាស្ត្របានឲ្យដឹងថា ចាប់ពីយប់ថ្ងៃទី២៤ ដល់ព្រឹកថ្ងៃទី២៥ ខែមេសា នេះ នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ដោយមានផ្គររន្ទះ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង។
ក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ និងពេលព្រឹក រន្ទះចំនួន ២៣០០០ បានបាញ់នៅក្នុងខេត្តកណ្តាល និងតំបន់ភ្នំនៃភាគខាងជើងប្រទេសវៀតណាមដូចជា Phu Tho, Tuyen Quang, Yen Bai, និង Ha Giang ក៏ដូចជានៅតំបន់ទំនាប និងទីក្រុងនានាដូចជាហាណូយ ហាយហ្វុង ហុងយ៉េន វិញភុក Bac Ninh និង Hai Duong ជាដើម។
ជាក់ស្តែង ទិន្នន័យពីស្ថានីយ៍ឧតុនិយមពីលើអាកាសនៃមជ្ឈមណ្ឌលបណ្តាញឧតុនិយមជាតិបានបង្ហាញថា ក្នុងរយៈពេលត្រឹមតែ 50 នាទី ប៉ុណ្ណោះ(ចាប់ពីម៉ោង 11:00 ដល់ម៉ោង 11:50 យប់កាលពីយប់មិញ) មានរន្ទះចំនួន 1,696 បានបាញ់ជុំវិញទីក្រុង Hai Phong ។ ក្នុងចំណោមនោះរន្ទះចំនួន 433 គឺជាការបាញ់ពីពពកទៅដី។
ចំណែកឯនៅចន្លោះម៉ោង 1:30 ដល់ម៉ោង 5:00 ព្រឹក ថ្ងៃទី 25 ខែមេសា នេះ មានការប៉ាន់ប្រមាណថាមានរន្ទះបាញ់ចំនួន 23,200 បានកើតឡើង ទាំងក្នុងពពក និងពពកពីដី។ ក្នុងចំណោមនោះមានរន្ទះជាង ១០.៤០០ រន្ទះដែលបាញ់ពីពពកទៅដី។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របានព្យាករណ៍ថា ភ្លៀងនៅតំបន់ភាគខាងជើងនឹងថយចុះយ៉ាងឆាប់រហ័សនៅថ្ងៃនេះ ដោយនៅសល់តែភ្លៀងធ្លាក់រាយប៉ាយនៅតំបន់មួយចំនួនប៉ុណ្ណោះ។
រីឯនារសៀល និងពេលល្ងាចថ្ងៃទី ២៥ ខែ មេសា នេះ តំបន់ខ្ពង់រាបកណ្តាល និងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម ក៏ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់រាយប៉ាយ ក៏ដូចជាផ្គររន្ទះផងដែរ។ តំបន់ខ្លះអាចនឹងទទួលបានភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតពី ១០ ទៅ ៣០ ម.ម និងក្នុងស្រុកជាង ៦០ ម.ម។ ទីភ្នាក់ងារឧតុនិយមបានព្រមានថា ព្យុះផ្គររន្ទះអាចអមដោយខ្យល់កួច ផ្លេកបន្ទោរ និងខ្យល់បោកបក់យ៉ាងខ្លាំងផងដែរ៕