
បាងកក៖ មន្ត្រីរដ្ឋាភិបាលមួយរូបបាននិយាយនាថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានអាការ:គ្រុនក្តៅខ្លាំង បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Houngsub បាននិយាយថា ភ្លាមៗបន្ទាប់ពីត្រឡប់មកពីប្រទេសកម្ពុជាវិញ លោកស្រី ចាប់ផ្តើមមានរោគសញ្ញា ហើយបានទៅជួបគ្រូពេទ្យនៅល្ងាចថ្ងៃព្រហស្បតិ៍ នៅពេលដែលអាការ:គ្រុនក្តៅរបស់លោកស្រី ផែថងថាន កាន់តែអាក្រក់ទៅៗ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនោះបានបន្ថែមថា លោកស្រី ផែថងថាន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសម្រាប់ការសង្កេតហើយនឹងឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀតដោយបន្ថែមការប្រជុំរបស់សោកស្រីនៅថ្ងៃសុក្រនេះត្រូវបានពន្យារពេលផងដែរ៕
