2025-03-31 18:35
145

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទូចដល់ដល់អ្នកសារព័ត៌មាន និងសាធារណៈជនទាំងអស់ ត្រូវរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយនៅក្នុងប្រព័ន្ធឌីជីថលនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា៖ «ព័ត៌មានក្លែងក្លាយបែកចែកជាបីប្រភេទសំខាន់ៗរួមមាន៖ ព័ត៌មានក្លែងបន្លំ បំភ្លៃ និងភ័ន្តច្រលំ ហើយនៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងបីនេះ គឺព័ត៌មានក្លែងបន្លំ និងបំភ្លៃ បង្កើតឡើងដោយចេនាអាក្រក់។ ឯកឧត្តរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទូចដល់អ្នកសារព័ត៌មាន និងសាធារណៈជនចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនោះ តាមរយៈការផ្សព្វព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល»

ក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមានជាង ៣ពាន់ព័ត៌មាន នៅឆ្នាំ២០២៤ កន្លងទៅ ដែលចំនួននេះ បើប្រើប្រៀបនៅឆ្នាំ២០២៣ មានការកើនឡើងប្រមាណ ១៤ភាគរយ៕