2025-03-31 17:54
159

គុនខ្មែរ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលដឹកនាំដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបន្តបង្ហាញឆន្ទៈខ្ពស់គាំទ្រវិស័យកីឡា ក្រោមពាក្យស្លោក ស្មារតីខ្មែរតែ១ របស់ វឌ្ឍនៈ ប៊្រូវើរី ក៏ដូច ក្នុងនាមជា ក្រុមហ៊ុនក្នុងស្រុកផលិតនូវភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តចូលរួមលើកស្ទួយវិស័យកីឡាជាតិយ៉ាងសកម្ម តាមរយៈការឧបត្ថម្ភគាំទ្រជាច្រើន ដើម្បីបន្តចែករំលែកពេលវេលាល្អដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា។

ជាក់ស្ដែង គ្រុឌ លើកស្ទួយវិស័យកីឡា កាន់តែធំ កាន់តែខ្លាំង កាន់តែអស្ចារ្យ ជាមួយព្រឹត្តិការណ៍គ្រុឌគុនខ្មែរជាប្រវត្តិសាស្ត្រនៅលើទឹកដីមហាអំណាចសហរដ្ឋអាមរិកដំបូងគេបង្អស់ ជាមួយព្រឹត្តិការណ៍គ្រុឌគុនខ្មែរជាប្រវត្តិសាស្ត្រ ខណៈដែល គ្រុឌ បានសម្រិតសម្រាងយកកីឡាករលំដាប់ប្រទេសចំនួន៤រូប ត្រៀមហោះឆ្លងទ្វីបទៅបង្អួតក្បាច់គុនបុរាណខ្មែរ នៅលើទឹកដីមហាអំណាចសហរដ្ឋអាមរិក រួមមាន៖ អ្នកលេងកណ្ដាប់ដៃបេតុង ធន់ រិទ្ធី, ដៃភ្លើងជើងរន្ទះ មេធីមចិត្តធំ រឿង សោភ័ណ្ឌ, ក្របីព្រៃមុខដែកថែបមហាកម្លាំង ពេជ្រ សម្បត្តិ និងវីរៈនារីគុនខ្មែរដែនសមុទ្រ អេ យ៉ានុត ។ នាក់ទាំង៤ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញទៅបំពេញបេសកកម្មមួយនេះ..!

សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ការប្រកួតឆ្លងទ្វីបដ៏អស្ចារ្យ គ្រុឌគុនខ្មែរនៅលើទឹកដីអាមេរិក លើកញ្ចក់ទូរទស្សន៍ BTV និងផេកផ្លូវការ Krud Energy  ផ្សាយចេញពីទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា ប្រទេស អាមេរិក នៅថ្ងៃសៅរ៍ ១២ មេសា ២០២៥ ម៉ោង ៦ ល្ងាច (ម៉ោងនៅអាមេរិក) ត្រូវនឹងថ្ងៃអាទិត្យ ១៣ មេសា ២០២៥ ម៉ោង ៨ ព្រឹក (ម៉ោងនៅកម្ពុជា) ។ ទាំងអស់គ្នាដើម្បីគុនខ្មែរ! និយាយតិច ធ្វើច្រើន គ្រុឌបន្តត្រួសត្រាយផ្លូវដើម្បីផ្សព្វផ្សាយគុនខ្មែរ ព្រមទាំងបំផុសចលនាគាំទ្រគុនខ្មែរឲ្យកាន់តែទូលំទូលាយទាំងនៅក្នុងស្រុក និងអន្តរជាតិ។ គាំទ្រគុនខ្មែរជាមួយគ្រុឌ..! ៕