កៀកថ្ងៃសែនបុណ្យចូលឆ្នាំចិនខិតជិតមកដល់ បងប្អូនជនជាតិចិន និង បងប្អូនខ្មែរសែស្រឡាយចិន ច្បាស់ជាកំពុងរៀបចំ ក៏ដូចជាស្វែងរកបណ្ដើរៗនូវមុខម្ហូប ក៏ដូចជាផ្លែឈើ ដើម្បីសែនព្រេនឱ្យត្រូវតាមក្បួន និង ទទួលបានលាភជ័យហេងៗពីការសែនព្រេនឆ្នាំថ្មី ២០២៣ នេះ។
ទន្ទឹមទៅនឹងការសែនព្រេងនេះ បើតាមជំនឿជនជាតិចិន ផ្លែឈើ ០៧ មុខនេះ ត្រូវបានគេជឿថា ជាផ្លែឈើនាំសំណាងក្នុងថ្ងៃចូលឆ្នាំចិន ដែលមាននិយមន័យតំណាងឱ្យលាភជ័យខុសៗគ្នា ដែលផ្លែឈើទាំងនោះមានដូចជា ៖
១. ផ្លែក្រូច នាំមកនូវសំណាងល្អ និងសុភមង្គល
២. ផ្លែក្រូចថ្លុង នាំមកនូវការជួបជុំដ៏កក់ក្ដៅក្នុងគ្រួសារ
៣. ផ្លែប៉ោម នាំមកនូវសុវត្ថិភាព និង សន្តិភាព
៤. ផ្លែទំពាំងបាយជូរ នាំមកនូវ ភាពសម្បូរបែប និងភោគលាភហូរចូល
៥. ផ្លែម្នាស់ នាំមកនូវទ្រព្យសម្បត្តិហូរហៀរ
៦. ផ្លែទទឹម នាំមកនូវភាពគង់វង្ស រុងរឿងយូអង្វែង
៧. ដើមអំពៅ នាំមកនូវភាពជោគជ័យ
អត្ថបទដែលទាក់ទង
Knowledge
អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ជាង ១០០បំណែក នៅប្រាសាទតាព្រហ្ម
Knowledge
មនុស្សស្រីវ័យកណ្តាល បើឧស្សាហ៍បរិភោគអាហារទាំង២ប្រភេទនេះ អាចថែរក្សាសុខភាពរាងកាយ និងសុខភាពស្បែកបាន
Knowledge
ឈ្វេងយល់ពីប្រវត្តិនៃពិធីបុណ្យចូលឆ្នាំចិន ដែលបងប្អូនខ្មែរជាប់សែស្រឡាយចិន តែងប្រារព្ធជារៀងរាល់ឆ្នាំ !
Knowledge