គ្មានទេពាក្យថាទុកមុខ គ្មានទេពាក្យថាទុកចិត្ត ប៉ូឡូញចាប់ផ្ដើមចាត់វិធានការដាច់ខាតទប់ស្កាត់រាល់រថយន្តទាំងអស់ដែលផលិតដោយចិន មិនឲ្យចូលទៅក្នុងមូលដ្ឋានយោធារបស់ខ្លួន។ តាមកងទ័ពប៉ូឡូញបាននិយាយកាលពីល្ងាចថ្ងៃអង្គារ ខែកុម្ភៈថា ប្រទេសរបស់ខ្លួន បានហាមឃាត់រថយន្តដែលផលិតដោយចិនមិនឱ្យចូលទៅក្នុងមូលដ្ឋានយោធាដាច់ខាត ក្រោមហេតុផលព្រួយបារម្ភថា បច្ចេកវិទ្យារបស់ចិន អាចលួចចូលប្រើប្រាស់ឧបករណ៍ចាប់សញ្ញានៅលើយន្តហោះរបស់ពួកគេ ដើម្បីប្រមូលទិន្នន័យសំខាន់ៗរបស់យោធាខ្លួនបានដោយងាយស្រួល។ នេះបើតាមការចេញផ្សាយដោយ Reuter នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
មិនមែនត្រឹមតែទប់ស្កាត់រថយន្តចិន តែដើម្បីកំណត់ហានិភ័យនៃការលាតត្រដាងព័ត៌មានសម្ងាត់សំខាន់ៗ យោធាប៉ូឡូញក៏បានហាមឃាត់ការភ្ជាប់ទូរស័ព្ទរបស់ក្រុមហ៊ុនទៅនឹងប្រព័ន្ធ infotainment នៅក្នុងរថយន្តដែលផលិតនៅក្នុងប្រទេសចិនទាំងអស់ផងដែរ។ ក្រុមយោធាបន្ថែមថា វិធានការនេះសំដៅលើការប្រុងប្រយ័ត្ន និងស្របតាមការអនុវត្តដែលប្រើប្រាស់ដោយសមាជិកណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីធានាបាននូវស្តង់ដារខ្ពស់នៃការការពារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធការពារជាតិ៕




