2026-01-08 09:53
22

កំពង់ស្ពឺ៖ នៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២២និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ ៧៥+៤០០ ទិសដៅ ព្រះសីហនុ–ភ្នំពេញ ស្ថិតក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គ្រោះថ្នាក់ចរាចរខាងលើកើតឡើងរវាងរថយន្តម៉ាក Ford Raptor ពណ៌ប្រផេះ ពាក់ស្លាកលេខ ព្រះសីហនុ 2D-8691 បើកបរដោយឈ្មោះ Christoper ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅខេត្តព្រះសីហនុ និងមានអ្នករួមដំណើរចំនួន ០៤ នាក់ (ស្រី២នាក់) ដែលមានឈ្មោះ TiTin ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ E2025620 (ស្លាប់នៅកន្លែងកើតហេតុ)។ ឈ្មោះ Ferdiansyah ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ X7286830 (របួសធ្ងន់)។ ឈ្មោះ Qeila WADHAHARA ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ X5874411 (របួសធ្ងន់) និងឈ្មោះ RATANA ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ X3173171 (របួសធ្ងន់) អ្នករងគ្រោះទាំងអស់ស្នាក់នៅខេត្តព្រះសីហនុ។

តាមការស៊ើបអង្កេតដំបូង មុនពេលកើតហេតុ រថយន្ត Ford Raptor បានបើកបរពីទិសខាងលិចទៅទិសខាងកើត (ព្រះសីហនុ–ភ្នំពេញ) ហើយបានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាក Hyundai ពណ៌លឿង-បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-3954 ដែលសណ្តោងសឺម៉ីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8452។ អ្នកបើកបររថយន្ត Hyundai មិនស្គាល់អត្តសញ្ញាណ និងបានរត់គេចចេញពីកន្លែងកើតហេតុ ខណៈរថយន្តរងគ្រោះបានខូចខាត និងឈប់ចតនៅលើផ្លូវ។

ហេតុការណ៍នេះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ មនុស្ស ០៣ នាក់រងរបួសធ្ងន់ និងខូចខាតសម្ភារៈយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង ០២ គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕