2026-01-06 07:33
29

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលការចុះកិច្ចសន្យាបន្ថែម ជិត ៧ លានដុល្លារ រវាង ក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើប ចំនួន ០២ នៅខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។

កិច្ចសន្យានេះទាក់ទងនឹងការផ្គត់ផ្គង់ ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល លើផ្ទៃដីប្រមាណ ៦ ០០០ ហិកតារ, បណ្តាលឱ្យបរិមាណស្រូវសរុបដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ ជាង ៤០ ០០០ តោន, មានតម្លៃស្មើ ៩,២ លានដុល្លារ។

ក្រសួងកសិកម្ម បានបញ្ចប់ការតភ្ជាប់ទីផ្សារ សម្រាប់ស្រូវដំណាំរដូវកាលនេះ និងធានាតម្លៃសមរម្យជាមុន។ 

ក្រសួងក៏បានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ ២ ០០០ គ្រួសារ ទទួលបានកម្ចីដើមទុន ជាមួយ ការប្រាក់ទាប សម្រាប់ផលិតកម្មស្រូវលើផ្ទៃដីជិត ១៥ ០០០ ហិកតារ នៅក្នុងខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ និងកំពង់ឆ្នាំង៕