ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខជាតិសៀម បានប្រើផែនទីខុសច្បាប់ខ្នាត ១/៥០០០០ ដើម្បីវាស់ខ័ណ្ឌសីមាព្រំដែន កម្ពុជា-សៀម។ កម្ពុជាបដិសេធផែនទីនេះដោយសារមិនមានមូលដ្ឋានគតិយុត្តិទេ ហើយផែនទីត្រឹមត្រូវត្រូវប្រើខ្នាត ១/២០០០០០ ដើម្បីវាស់ខ័ណ្ឌសីមាព្រំដែនតាមផ្លូវការផ្លូវច្បាប់។
លោកបានបញ្ជាក់ថា សន្តិភាពមិនអាចសម្រេចបានតាមអាវុធទេ ប៉ុន្តែអាចសម្រេចបានតាមការចរចា និងសន្ទនា។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា និងនយោបាយ ឈ្នះ-ឈ្នះ រវាងសាធារណរដ្ឋកម្ពុជា និងខ្មែរក្រហម ជាគន្លងសំខាន់សម្រាប់ការសម្រេចសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨។
លោក សុខ ឥសាន ក៏រំលឹកថា អាទាស់ និងអង្គភាពជិតស្និទ្ធ តែងប្រើការលាបពណ៌ និងវាយប្រហារមកលើមេដឹកនាំកម្ពុជា និងកាន់ជើងខ្មាំងសត្រូវរបស់ខ្មែរ ដោយសារការប្រឆាំងជាតិសាសន៍ខ្មែរឯង៕



