2025-12-27 14:59
5

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានាំ បានស្វាគមន៍ចំពោះបទឈប់បាញ់ដែលកម្ពុជា និងថៃ បានព្រមព្រៀង និងចូលជាធរមាននៅម៉ោង ១២និង០០នាទី (ម៉ោងក្នុងតំបន់) នាថ្ងៃទី២៧ ខែធ្នូនេះ។ កិច្ចព្រមព្រៀងនេះកំណត់ឲ្យកម្លាំងទាំងពីររក្សាទីតាំងដើម ដោយមានការផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការប្រាស្រ័យទាក់ទងផ្ទាល់រវាងអាជ្ញាធរការពារជាតិ។

លោក អាន់វ៉ា បានបញ្ជាក់ថា ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា គឺជាការទទួលស្គាល់រួមថា «ការអត់ធ្មត់ និង សន្តិភាពសម្រាប់ជនស៊ីវិល គឺជាអាទិភាព»។ ការចូលរួមរបស់អាស៊ានតាមរយៈវិធានការផ្ទៀងផ្ទាត់ និងការទំនាក់ទំនងផ្ទាល់ ត្រូវបានពិចារណាថាជាមូលដ្ឋានសម្រាប់ស្ថិរភាព។

លោកបានបានបញ្ជាក់ទៀតងថា សេចក្តីថ្លែងការណ៍រួមបានដាក់ចេញនូវវិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការប្រាស្រ័យទាក់ទងផ្ទាល់រវាងអាជ្ញាធរការពារជាតិ។ ទាំងនេះផ្តល់នូវមូលដ្ឋានសម្រាប់ស្ថិរភាព ហើយលោកសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តវាដោយស្មោះត្រង់។

លោក អាន់វ៉ា បានសន្យាថា នៅពេលដែលប្រទេសម៉ាឡេស៊ីប្រគល់តួនាទីជាប្រធានអាស៊ានឲ្យប្រទេសហ្វីលីពីន នៅម៉ោងអធ្រាត្រថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នោះ យើងនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីធានាថា ការប្តេជ្ញាចិត្តទាំងនេះ ត្រូវបានអនុវត្តតាមពិតប្រាកដ និងដើម្បីរក្សាទុកកិត្តិយស និងភាពជឿជាក់របស់អាស៊ាន ក្នុងនាមជាតំបន់នៃសន្តិភាព»៕