2025-12-27 11:44
3

បន្ទាប់ពីលោក Anutin បានសុំស្នើកម្ពុជាឈប់បាញ់គ្នារយៈពេល៧២ម៉ោង ជាការសាកល្បង ប្រសិនបើកម្ពុជាអាចធ្វើដូច្នោះបាន នោះប្រទេសថៃនិងពិចារណា និងឈានដល់ចំនុចមួយទៀតនៃពន្លឺក្នុងការដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបបន្ថែមទៀត។ 

លោក Anutin បន្តអះអាងថា កិច្ចប្រជុំ GBC កម្រិតថ្នាក់រដ្ឋមន្ត្រីរវាងការពារជាតិថៃ កម្ពុជា ដើម្បីស្វែករកសេចក្ដីថ្លែងការរួម ក្រោមក្របខណ្ឌទីក្រុងគូឡាឡាំពួរ ។ 


ប៉ុន្តែសំដីនិងទង្វើជាក់ស្ដែងរបស់ថៃហាកមិនស្របគ្នានោះទេ មាត់ថាឈប់ប៉ុន្តែសកម្មភាពបាញ់ប្រហារទាំងកំរោលមកលើតំបន់ស៊ីវិលកម្ពុជាគឺមិនឈប់នោះឡើយ ។ 

ជាក់ស្ដែងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ថៃប្រើយន្តហោះបាញ់ទម្លាក់គ្រប់លើកម្ពុជាមិនព្រមបញ្ឈប់នោះឡើយ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហោះរំលោភចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជាវេលាម៉ោង ៧:៣១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុង សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  និងបន្តទំលាក់ប្រើ F16 ទម្លាក់គ្រាប់បែកទូទាំងខេត្តបន្ទាយមានជ័យគិតត្រឹមម៉ោង ៧:៣១នាទី ដល់ ៨:០០នាទីនាព្រឹកថ្ងៃទី២៧នេះ ចំនួន ១៦គ្រាប់ហើយ ។ 

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕