2025-12-10 16:29
11

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រគេនព្រះរាជទានព្រះរាជទ្រព្យ ចំនួន ១០ ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះ និងគាំទ្រដល់ប្រជាជនកម្ពុជា ដែលក្លាយជាជនភៀសសឹក ដោយសារការឈ្លានពានពីសំណាក់យោធាថៃតាមបន្ទាត់ព្រំដែន។

ការប្រទានព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រ ជួយសង្គ្រោះជនភៀសសឹកកម្ពុជា ជាង ១០ ម៉ឺននាក់ ដែលកំពុងរស់នៅតាមទីតាំងមានសុវត្ថិភាព ដើម្បីជួយគាំទ្រការងាររបស់ កាកបាទក្រហមកម្ពុជា ក្នុងការផ្តល់អាហារ ទឹកស្អាត សម្ភារៈសុខាភិបាល និងជំនួយបឋម។ ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ បង្ហាញពីព្រះមហាករុណា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះទុក្ខរបស់ប្រជាជនកម្ពុជា ដែលជាកូន ជាចៅរបស់ព្រះ។

កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជទាននេះ ដែលជាកម្លាំងផ្តល់កម្លាំងចិត្តដល់ជនភៀសសឹក និងជួយបន្ធូរទុក្ខព្រួយក្នុងស្ថានភាពសង្គ្រាម។
ការព្រះរាជប្រទាននេះ ជាការបង្ហាញថា “កម្ពុជា មានព្រះមហាករុណាដែលឈរជើងជួយប្រជានុរាស្ត្រក្នុងគ្រាលំបាក និងជាកម្លាំងផ្តល់កម្លាំងចិត្តដល់ជនភៀសសឹកក្នុងស្ថានភាពសង្គ្រាម”៕