2025-11-19 16:31
30

កូរ៉េខាងជើង៖  ទីក្រុងព្យុងយ៉ាង បញ្ចេញការប្រតិកម្មកាលថ្ងៃអង្គារនេះ លើកិច្ចព្រមព្រៀងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក្នុងការបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ បានឆ្លុះបញ្ចាំងពីស្ថានភាពសន្តិសុខក្នុងតំបន់ ប្រែប្រួលកាន់តែខ្លាំង នឹងបណ្តាលឱ្យមានផលប៉ះពាល់អាវុធ "ដូមីណូនុយក្លេអ៊ែរ"។

កាលពីសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រកាសពីកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងសំណើរក្នុងការជំរុញការអភិវឌ្ឍនាវាដើរដោយថាមពលនុយក្លេអ៊ែរ។ ទីក្រុងសេអ៊ូលបន្តថាខ្លួនបានទទួល ការគាំទ្រសម្រាប់ការចំណាយដើម្បីពង្រីកសិទ្ធិអំណាចរបស់កូរ៉េខាងត្បូង លើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការកែច្នៃឡើងវិញនូវឥន្ធនៈ នេះបើតាម DW News។

ក្នុងកិច្ចព្រមព្រៀងអនុសញ្ញានុយក្លេអ៊ែរនេះ ទីក្រុងព្យុងយ៉ាង ធ្វើការឆ្លើយតបថា នេះជាការប៉ុនប៉ងដ៏គ្រោះថ្នាក់មួយក្នុងការប្រឈមមុខដាក់គ្នាហើយ  ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានព្រមានថា កិច្ចព្រមព្រៀងនេះគឺជា "ការអភិវឌ្ឍន៍យ៉ាងធ្ងន់ធ្ងរ បង្កឱ្យមានអស្ថិរភាពផ្នែកសន្តិសុខយោធា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហួសពីឧបទ្វីបកូរ៉េ ហើយការគ្រប់គ្រងអាវុធនុយក្លែរជាសកល ក៏មិនអាចធ្វើទៅរួចនោះដែរ។ ឯកសារកិច្ចព្រមព្រៀងរួមដែលចេញផ្សាយជាលើកដំបូង ចាប់តាំងពីការផ្លាស់ប្តូររបបរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបង្ហាញថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែប្រឈមមុខដាក់គ្នាជាមួយទីក្រុងព្យុយ៉ាងដ៏ដែល ហើយសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងនឹងវិវត្តន៍ទៅជាស្ថានភាពគ្រោះថ្នាក់ នៃសញ្ញាបង្ហាញពីស្ថានភាពសន្តិសុខក្នុងតំបន់កាន់តែប្រែប្រួលគួរឲ្យព្រួយបារម្មណ៍។ ការកាន់កាប់នាវាមុជទឹកនុយក្លេអ៊ែរដោយទីក្រុងសេអ៊ូល ត្រូវបានពណ៌នាថាអាចនិងបង្កើត “បាតុភូតដូមីណូនុយក្លេអ៊ែរ” មានន័យថា ប្រទេសមួយផលិតអាវុធនុយក្លេអ៊ែរ ឬប្រព័ន្ធយោធាដែលជាប់ពាក់ព័ន្ធនឹងនុយក្លេអ៊ែរ ជាដើមហេតុជំរុញឲ្យប្រទេសជិតខាងចាប់ផ្ដើមផលិតដូចគ្នា វាជាកត្តាបង្ករឱ្យមានការប្រកួតប្រជែងអាវុធក្នុងតំបន់ ហើយធ្វើឲ្យស្ថានការណ៍សន្តិសុខកាន់តែតានតឹងឡើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានអោយដឹងថា ខ្លួនចាប់ផ្តើមធ្វើការសាកល្បងជាលើកទី៩  លើឧបករណ៍បាញ់ផ្លោងថ្មីរបស់ខ្លួនដោយជោគជ័យ ជំហានបន្តខ្លួននិងធ្វើការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) អាចនឹងប្រព្រឹត្តឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

កូរ៉េខាងត្បូងបានស្នើឱ្យកូរ៉េខាងជើង បើកការចរចាយោធាជាមួយគ្នាក្នុងគោលបំណង ការពារការប៉ះទង្គិចនៅតាមព្រំដែន  ជៀសវាងហេតុការណ៍អាក្រក់និងបង្កភាពតានតឹង ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្នុងរយៈពេល៧ឆ្នាំ  ដែលទីក្រុងសេអ៊ូល ស្នើឱ្យបើកកិច្ចចរចាជាមួយកូរ៉េខាងជើងនោះ។ ចាប់តាំងពីលោក Lee ឡើងកាន់តំណែងនៅខែមិថុនា ឆ្នាំ២០២៥មក លោកបានអញ្ជើញកូរ៉េខាងជើងចូលតុចរចារដោយគ្មានលក្ខខណ្ឌឡើយ។ វាផ្ទុយនិងគោលនយោបាយ ដែលដឹកនាំដោយលោក Yoon Suk Yeol ដែលត្រូវបានបរាជ័យ ក្នុងការប្រកាសច្បាប់អាជ្ញាសឹកនៅខែធ្នូ ឆ្នាំ២០២៤កន្លងទៅ៕