2026-02-16 10:21
15

ហ៊ានក្អកតែជាមួយខ្មែរ តែមិនឃើញហ៊ានជាមួយប្រទេសជិតខាងផ្សេងសោះ ខណៈអាជ្ញាធរម៉ាឡេស៊ី លែងធម៌ក្ដៅចាប់ផ្តើមដំឡើងរបងបន្លាលួសប្រវែង១,៥គីឡូម៉ែត្រ នៅតាមបណ្តោយព្រំដែនទន្លេជាប់ប្រទេសថៃ។ គម្រោងសាងសង់នេះធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្ដោតលើតំបន់នៃចន្លោះ Rantau Panjang និងប៉ុស្តិ៍សន្តិសុខ Pos Ibrahim Pencen ដែលជាចំណុចក្តៅនៃបទល្មើសឆ្លងដែន ស្ថិតនៅទល់មុខខេត្ត Narathiwat របស់ថៃ។

តាម Bangkok Post បានឲ្យដឹងថា របងបន្លាលួសនេះនឹងត្រូវដាក់នៅតាមមូលដ្ឋានខុសច្បាប់ចំនួន២៦កន្លែង ដែលទាំងនេះ ត្រូវបានគេប្រើប្រាស់ជាយូរមកហើយសម្រាប់ការរត់ពន្ធទំនិញ គ្រឿងញៀន និងការជួញដូរមនុស្សឆ្លងកាត់ទន្លេ Golok ដែលជាខណ្ឌព្រំដែនរវាងថៃ និងម៉ាឡេស៊ី។ 

ជាមួយនឹងកញ្ចប់ថវិកា១០០ ០០០រីងហ្គីត ពីរដ្ឋាភិបាលកណ្តាលម៉ាឡេស៊ី ខណៈនេះកម្មករកំពុងប្រញាប់ប្រញាល់បញ្ចប់ការងារនេះឲ្យទាន់មុនពេលចាប់ផ្តើមពិធីបុណ្យរ៉ាម៉ាដាន នាថ្ងៃទី១៨ខែកុម្ភៈខាងមុខ។

គួរឲ្យដឹងថា ការឈ្នះឆ្នោតរបស់ អានុទីន បានជម្រុញឲ្យនាយករដ្ឋមន្រ្តីរូបនេះកាន់តែមានមោទនភាពជ្រុលលើខ្លួនឯង ដោយតាម The Nation កាលពីពេលថ្មីៗកន្លងទៅ ក្នុងសុន្ទរកថាសាធារណៈមួយ លោកបានព្រមានយ៉ាងច្បាស់មកកាន់កម្ពុជាថា ៖«គ្មានការដកថយ គ្មានការរុះរើ គ្មានការបើកព្រំដែនជាមួយកម្ពុជាដាច់ខាត»។

ប៉ុន្តែគេមិនបានឃើញ លោក អានុទីន ចេញមកក្អកក្រហេមជាមួយម៉ាឡេស៊ីនោះទេ ស្របពេលដែលមន្ត្រីរដ្ឋ Kelantan នៃប្រទេសនេះ កំពុងជំរុញឲ្យមានការសាងសង់ជញ្ជាំងបេតុងអចិន្ត្រៃយ៍នៅតាមបណ្ដោយព្រំដែនជាមួយទីក្រុង៕