2025-07-19 13:22
125

អតីតប្រធានាធិបតី ប្រេស៊ីល លោក បុលសូណារ៉ូ (Bolsonaro) ត្រូវបានតុលាការកំពូល (STF) បញ្ជាឱ្យប៉ូលិសឆ្មក់ចូលឆែកឆេរលំនៅស្ថាន និងបានបង្ខំឱ្យគាត់ពាក់ឧបករណ៍ត្រួតពិនិត្យកជើង។

តាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា មូលហេតុដែល ចៅក្រមតុលាការកំពូល លោក Alexandre de Moraes ធ្វើដាក់អតីតប្រធានាធិបតី ប្រេស៊ីល បែបនេះ ដោយសារតែ លោក Bolsonaro កំពុងធ្វើសកម្មភាពដោយចេតនា និងខុសច្បាប់ រួមជាមួយនឹងកូនប្រុសរបស់គាត់ ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីសាធារណៈប្រេស៊ីល។ 

ម្យ៉ាងវិញទៀត តុលាការកំពូលប្រេស៊ីល ព្រួយបារម្ភពីទំនាក់ទំនងរវាង លោក ត្រាំ និង លោក បុលសូណារ៉ូ (Bolsonaro) អាចគំរាមគំហែងដល់អធិបតេយ្យភាពជាតិប្រេស៊ីល៕