
ខេត្តពោធិ៍សាត់: បុរសវ័យចំណាស់ម្នាក់បានជួបគ្រោះថ្នាក់ចរណ៍ លើផ្ទៃទឹកដោយកាណូតបុកនិងកាណូតបណ្ដាលឲ្យត្រូវចំក្បាលធ្លាក់ទឹកលុងស្លាប់ រូចជនបង្កបើកកាណូតគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក ចាន់ សុខខា នាយននគបាលប៉ុស្ត៍រដ្ឋបាលឃុំរាំងទិលឲ្យដឹងថា: ជនរងគ្រោះឈ្មោះ គិត ញៀន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍ សាត់ បានធ្លាក់ទឹកលង់ស្លាប់នៅកន្លែងកើត ហេតុ រីឯភាគីបង្ក(មិនស្គាល់អត្តសញ្ណាណគេចខ្លួនបាត់។
បើតាមប្រភពពីប្រជាពលរដ្ឋនៅម្ដុំកន្លែងទីតាំងកើតហេតុនោះនិយាយថា: មុនពេលមានហេតុការណ៍នេះ បុរសរងគ្រោះ តែងតែក្រោកពីដំណេកពេលព្រឹកបើកកាណូតចេញទៅនេសាទត្រី តែនៅព្រឹកថ្ងៃកើតហេតុគាត់បានចេញពីផ្ទះដោយឡើងកាណូតអង្គុយលើក្បាលកាណូត ប្រើចង្វាចែវទៅមុខក្នុងទិសដៅ ពីត្បូងទៅជើងលើផ្ទៃទឹកទន្លេរសាប ។ លុះដល់ចំណុចកើតហេតុដែលមានព្រៃរបោះតាមមាត់ផ្លូវទន្លេរសាបផង ក៍មានកាណូតជនបង្កមួយគ្រឿងទៀតដែលមិនស្គាល់មុខ ចេញមកតាមក្រោយ ក្នុងទិសដៅស្របគ្នាក្នុង ពីត្បូងទៅជើងទំនងជាបាំងនិងព្រៃ បើកក្នុងល្បឿនលឿន ក៍វាក់និងកាណូតនៅខាងមុខ ហើយបុខចំជនរងគ្រោះត្រង់ក្បាលកាណូត និងចំត្រង់ក្បាលជនរងគ្រោះ ដែលកំពុងចែវបណ្ដាលឲ្យធ្លាក់ទឹក ស្លាប់លិចបាត់ ឯជនបង្កបើកគេចខ្លួនបាត់តែម្ដង។
លោក ចាន់ សុខខា នាយប៉ុស្ត៍នគរបាលរាំងទិលបានឲ្យដឹងថា: ក្រោយពេលកើតហេតុនោះភ្លាមៗ ពលរដ្ឋបានរាយការណ៍ឲ្យដឹង លោកបានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ឃើញតែទូកកាណូតអណ្ដែតលើផ្ទៃទឹកទន្លេរ មិនឃើញមនុស្ស លោកក៍បានឲ្យអ្នកភូមិទីនោះនាំគ្នាមុជរាវរក លុះបានមួយសន្ទុះធំក៍ឃើញជនរងគ្រោះស្លាប់តែម្ដង។ លោកបន្តថា: តាមកាពិនិត្យស្លាក់ស្នាមកាណូតនិងជនរគ្រោះ គឺជូនបង្កបាន បើកកាណូតក្នុងល្បឿនលឿន បុកត្រូវក្បាលកាណូត ហើយត្រូវទាំងក្បាលជនរងគ្រោះ បណ្ដាលឲ្យត្រូវរបួសធ្ងន់ ហើយបើងធ្លាក់ទឹកលង់ស្លាប់តែម្ដង។
បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការស្រាវ ជ្រាវរកជនបង្កដើម្បីយកមកទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះសាកសព(ជន រងគ្រោះ)យើងបានប្រគល់ជូនក្រុមគ្រួសារនៃសពតាមបញ្ជារបស់ លោក កូយ កាន់យ៉ា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីយកទៅតម្កល់ធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅឯលំនៅដ្ឋាននៃសព៕ លាន គ្រន