កូឡាឡាំពួរ៖ នៅព្រឹកថ្ងៃសៅរ ទី២៥ ខែតុលា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ទោះបីជាមានបញ្ហាប្រឈមជាសកល និងភាពមិនប្រាកដប្រជា ក៏ដោយ អង្គប្រជុំបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងសហគមន៍អាស៊ាន ឱ្យកាន់តែរឹងមាំ និងភាពធន់សម្រាប់ប្រជាជាតិទាំងអស់គ្នា។ឯកភាព និងមជ្ឈភាពអាស៊ាន គឺជាគន្លឹះដ៏សំខាន់។
ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីធ្វើការងារប្រកបដោយន័យស្ថាបនាជាមួយ ប្រទេសសមាជិកអាស៊ានទាំងអស់ និងភាគីពាក់ព័ន្ធនានា ដោយផ្អែកលើគោលការណ៍នៃការជឿទុកចិត្ត និងផលប្រយោជន៍រួម៕






