2025-10-18 18:11
11

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នេះ អគ្គនាយក អង្គភាព ស៊ីម៉ាក បានលើកឡើងថា៖ ក្រុមជ្រុលនិយមថៃ ខិតខំបង្កសង្គ្រាមមានគ្រប់ទិដ្ឋភាព និងរូបភាព រាប់ពីការទម្លាក់បែកពីយន្តហោះ F-16 ដោយប្រើប្រាស់គ្រាប់បែកមួយគ្រាប់ទម្ងន់ជិតមួយតោនក៏មាន ការប្រើប្រាស់សារធាតុគីមី គ្រាប់បែកចង្កោម រហូតធ្លាក់មកបាញ់ចំពាមកៅស៊ូ ត្រៀមបាញ់លាមក និងបច្ចុប្បន្នប្រែក្លាយដល់ការបាញ់បំពងសំឡេងខ្មោច អាប.... បន្លាចបែបក្មេងបៀមដៃវិញម្តង។

អគ្គនាយកស៊ីម៉ាក់ បាបបន្ថែមទៀតថា «គិតៗទៅក្រុមជាតិនិយមជ្រុលសៀម បានជួយធ្វើឱ្យសង្គមសៀមធ្លាក់ខ្លួន និងក្លាយជាសង្គមមនុស្សមួយដែលអស់ថោក អស់ការអៀនខ្មាស់ និងបាត់អស់នូវភាពស៊ីវីល័យ។ មនុស្សលាមកនឹកឃើញតែមធ្យោបាយដ៍មហាលាមក មនុស្សខ្មោចនឹកឃើញតែមហាល្បិចខ្មោចអាសោចកេរ្តិ៍»។

លោក ហេង រតនា បានបញ្ជាក់ថា៖ «សំឡេងខ្មោច និងសំឡេងខ្លាំងៗ វាគ្មានរើសមុខកូនក្មេងតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះអ្វីនោះទេ ហើយទង្វើនេះបានឆ្លុះបញ្ចាំងនូវចរិកពិតជាក់ស្តែងនៃក្រុមជាតិនិយមជ្រុលសៀម»។

អគ្គនាយកស៊ីម៉ាក់ បានរំឭកការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នូវភាពអត់ធ្មត់របស់យើង ដើម្បីសន្តិភាព «គោលដៅអាទិភាពបំផុតរបស់យើង គឺការជៀសវាងសង្គ្រាម។ វាមិនមែនដោយសារតែយើងខ្លាចសង្គ្រាមនោះទេ ប៉ុន្តែដោយសារតែយើងដឹងពីតម្លៃនៃសង្គ្រាម។ យើងមិនចង់បានអ្វីពីនរណាម្នាក់ឡើយ។ 

យើងក៏មិនចង់ធ្វើសង្គ្រាម ដើម្បីដណ្តើមយកទឹកដីពីនរណាដែរ។ ដូច្នេះហើយ យើងត្រូវបង្ខំចិត្តកាន់អាវុធគ្រាន់តែ ដើម្បីឆ្លើយតបការពារទឹកដី ការពារបូរណភាពទឹកដីរបស់ជាតិយើង ហើយទោះបីជាពេលនោះ យើងនៅតែមិនអាចស្វែងរកសន្តិភាពបានក៏ដោយ»៕