
យោងតាមរបាយកាណ៍របស់អាជ្ញាធរឃុំ ជើងកើបបានឲ្យដឹងថារដ្ឋបាលឃុំជើងកើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាលដឹកនាំដោយលោក ឌិន ឌីម មេឃុំជើងកើប កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំលោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជើងកើប លោកមេភូមិប្រជុំអង្គ និងប្រជាការពារភូមិ បានចុះ ទៅពិនិត្យមើលការលួចសាងសង់សំណង់មួយកន្លែងនៅ លើដីចំណីស្ទឹងតាហោ ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើប បន្ទាប់មកទើបដឹងថាម្ចាស់សំណង់ខាងលើនេះមានឈ្មោះនួន ចន្ទរដ្ឋា គឺជាមន្ត្រីយោធា នៃសាកលវិទ្យាល័យការពារជាតិ និងជាក្រុមការងារចុះមូលដ្ឋានឃុំព្រះពុទ្ធដែលបើករថយន្ត ម៉ាក លុចស៊ីស RX 400ពាក់ផ្លាកលេខ ខេមរភូមិន្ទ០២ ២-១៦២៨ ។
យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះបន្ទាប់ពីក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង ឃើញថាបានជួបក្រុមជាងចំនួន០៣នាក់ និងបានជួបម្ចាស់សំណង់ឈ្មោះនួន ចន្ទរដ្ឋា រួមនិងបក្សពួកចំនួន៣នាក់ ដែលជាអ្នកឲ្យគេសាងសង់ដោយគ្មានការអនុញ្ញាត និងគ្មានរបៀបរៀបរយលើដីចំណីស្ទឹងតាហោ ដែលអាជ្ញាធរឃុំ-ស្រុកហាមឃាត់មិនឲ្យមានការសាងសង់ផងដែរ ។
យ៉ាងណាក៏ដោយ ជាជាលទ្ធផលឃើញថាក្រុមការងារបានណែនាំដល់ម្ចាស់ទាំង០៣នាក់ ខាងលើនេះឲ្យបញ្ឈប់រាល់សកម្មភាពសាងសង់ជាបន្តទៀតផងដែរ។
បន្ទាប់មកនៅចំពោះមុខអាជ្ញាធរបុគ្គលឈ្មោះនួន ចន្ទរដ្ឋា ក៏បានសន្យាថានិងធ្វើការរុះរើចេញវិញក្នុងរយៈពេល៣ថ្ងៃ ដោយអះអាងថាបើខ្លួនមិនធ្វើតាមការសន្យាទេសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមនីតិវិធី។
គួររំលឹកថាកន្លងមកអាជ្ញាធរឃុំជើងកើបក៏បានចេញនូវសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យដឹងដែរថាដីនៅតាមទមនប់ស្ទឹងតាហោ ចំណុចភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ជាដីសាធារណៈរបស់រដ្ឋ ខណៈកន្លងទៅមានប្រជាពលរដ្ឋមួយចំនួនមកចាប់ធ្វើការសាងសង់ ទាងសងខាងទំនប់ មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំដែលប្រជាពលរដ្ឋ មួយចំនួនមកពីឃុំជើងកើប ឃុំកណ្តោក និងមកពីខាងក្រៅមូលដ្ឋាន ស្រុកកោះធំ ក្រុងតាខ្មៅ ខេត្តតាកែវ ខេត្តកំពង់ចាម សង្កាត់ព្រែកកំពិស រាជធានីភ្នំពេញបានមកបោះបង្គោលចាប់យកដីសាងសង់ផ្ទះ និងមានការលក់ទិញពីម្នាក់ទៅម្នាក់ទៀត យ៉ាងអាណាធិបតេយ្យ ដោយគ្មានការដឹងលឺពីអាជ្ញាធរឡើយ។ ដើម្បីរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ល្អ ជៀសវាងភាពអាណាធិបតេយ្យ រដ្ឋបាលឃុំជើងកើប សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាំងទីលំនៅតាមសណ្តស្ទឹងតាហោ ជួយសហការរុះរើសំណង់មិនមានរបៀបរៀបរយ និងដាំបង្គោលចំណាំដីនៅសំណុចទំនប់ស្ទឹងតាហោ ស្ថិតក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចេញពីដីសាធារណៈរបស់ឲ្យអស់ ។
ប៉ុន្តែយ៉ាងនេះក្តីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលឈ្មោះ នួន ចន្ទរដ្ឋា ដែលខ្លួនជាមន្ត្រីយោធា នៃសាកលវិទ្យាល័យការពារជាតិ និងជាក្រុមការងារចុះមូលដ្ឋានឃុំព្រះពុទ្ធ មិនដឹងថាអាងអំណាចឬយ៉ាងណា បានជាថ្លើមធំហ៊ាន សាងសង់សំណង់ទាំងបំពានច្បាប់ បែបនេះទៅវិញ ទន្ទឹមនិងនោះប្រជាពលរដ្ឋក៏បានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការ របស់អាជ្ញាធរឃុំ ជើងកើបដែលមានវិធានការជាបន្តបន្ទាប់ចំពោះអ្នកដែលបានលួចសាងសង់សំណង់ខុសច្បាប់នៅតាមសណ្តស្ទឹងតាហោ ផងដែរ ។
_1756098057.jpg)
_1756098063.jpg)
_1756098071.jpg)





