2025-07-11 14:49
16

គុនចម្រុះ៖ កម្មវិធីប្រដាល់គុនចម្រុះ MMA ដ៏ល្បីនៅប្រទេសវៀតណាម «God of Martial Art » សហការជាមួយក្លឹប Cambodian Top Team របស់កម្ពុជា យល់ព្រមដាក់អក្សរខ្មែរក្រោមចំណងជើងថា «អធិរាជ គុនចម្រុះកម្ពុជា» នៅលើខ្សែក្រវ៉ាត់ជាផ្លូវការហើយ។ នេះបើយោងទៅតាមការបង្ហោះរបស់Cambodian Top Team នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

ខ្លឹមសារបានបង្ហោះបានឱ្យដឹងថា៖ ខ្សែក្រវ៉ាត់ដាក់អក្សរខ្មែរ ខ្ញុំបាទ ហ៊ុន ច័ន្ទរាជ្យ បន្ទាប់ពីបានធ្វើការចរចារ ជាមួយម្ចាស់កម្មវិធី MMA នៅប្រទេសវៀតណាម «God of Martial Art »ដែលខ្ញុំបានដឹកនាំកីឡាករទៅប្រកួតនាពេលកន្លងទៅ ។ ពេលនេះ ម្ចាស់កម្មវិធី God of Martial Art បានយល់ព្រមសហការជាមួយរូបខ្ញុំបាទ ក៏ដូចជាក្លឹប Cambodian Top Team នៅលក្ខខណ្ឌពិសេសមួយ ដោយយល់ព្រមដាក់អក្សរខ្មែរក្រោមចំណងជើងថា «អធិរាជ គុនចម្រុះកម្ពុជា» នៅលើខ្សែក្រវ៉ាត់ របស់ពួកគេសម្រាប់ដាក់ឱ្យកីឡាករដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តប្រកួតដណ្តើម នៅដើមខែ សីហា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីចូលរួមលើកស្ទួយកីឡាករ នឹងកីឡាគុនចម្រុះ (MMA) របស់កម្ពុជាយើងឱ្យកាន់តែល្បីនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើននៅលើកឆាកអន្តរជាតិ

សម្រាប់កីឡាករកម្ពុជាដែលប្រកួតដណ្តើមខ្សែក្រវ៉ាត់រួមមាន៖

. គោរមៈ ច័ន្ទរាជ្យ ប្រកួតប្រភេទទម្ងន់ ៥៧kg, ២. រិន សារដ្ឋ ប្រកួតប្រភេទទម្ងន់ ៦៨kg, ៣. ឡុងឡា ប្រភេទទម្ងន់ ៥៩kg

សូមបងប្អូនចូលរួមលើកទឹកដល់កីឡាករកម្ពុជា ក៏ដូចជា កម្មវិធី God of Martial Art ផ្ទាល់ដើម្បី ជាកំលាំងចិត្តសម្រាប់ពួកគាត់ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ គុនចម្រុះកម្ពុជាយើងដោយឆន្ទះកីឡា នេះគឺជាចាប់ផ្តើមថ្មីមួយសម្រាប់ពួកយើង ហើយខ្ញុំនឹងខិតខំបន្ថែមសម្រាប់ពួកគាត់៕