
(កំពត)កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៥នេះឯកឧត្តម ម៉ៅធនិនអភិបាលខេត្តកំពតជាប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានធ្វើការជំរុញឱ្យ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីគណបក្សទាំងអស់ត្រូវយកបេះដូងមកបំរើពលរដ្ឋ ពិសេសត្រូវគោរព ស្រឡាញ់ ពលរដ្ឋក្នុងមូលដ្ឋានខ្លួនដោយភាពស្មោះត្រង់។
ការនេះធ្វើឡើងក្នុងពិធីផ្ទេរ និងចូលកាន់មុខតំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់ត្រាច និងស្រុកអង្គរជ័យ។
ថ្លែងទៅកាន់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីគណបក្ស ក្នុងពិធីផ្ទេរ និងចូលកាន់មុខតំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់ត្រាច និងស្រុកអង្គរជ័យ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពតសមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា មានជីវភាពរស់នៅល្អប្រសើ។
ឯកឧត្ដមប្រធានបានបន្តថា ប្រជាជនកម្ពុជាទាំងអស់ពិតជាមានសំណាងខ្លាំងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនិមុពុជា បានដឹកនាំប្រទេសប្រកបដោយ គុណធម៌ ព្រហ្មវិហារធម៌ ស្រឡាញ់ប្រជាពលរដ្ឋ យល់ពីតម្រូវការ និងទុក្ខលំបាករបស់ពលរដ្ឋ ហើយគណបក្សមានគោលនយោបាយច្បាស់លាស់ ដែលនេះកត្តាទាំងនេះ គឺជាគម្រូសម្រាប់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីគណបក្សទាំងអស់ ត្រូវរៀនសូត្រនិងអនុវត្តន៍តាម។
ក្នុងឱកាសនោះដែរ ឯកឧត្ដមម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏បានជំរុញដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីគណបក្សទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវទុកឱ្យពួកគាត់ជួបការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ គឺត្រូវប្រកាន់គោលការណ៍ ទីណាពលរដ្ឋមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនិងនោះដែរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ពិសេសមន្ត្រីគណបក្សនៅតាមមូលដ្ឋានទាំងអស់ ត្រូវយកបេះដូងមកបំរើពលរដ្ឋ ពិសេសត្រូវគោរព ស្រឡាញ់ ពលរដ្ឋដោយភាពស្មោះត្រង់ តាមគំរូវីរៈភាពដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាតែងតែទទួលបានជោគជ័យ ដោយការតែការធ្វើអំពើល្អរបស់មន្ត្រីគណបក្ស ប្រជាពលរដ្ឋស្រឡាញ់ ហើយគណបក្សមានគោលមាគ៌ាដឹកនាំ និងគោលនយោបាយច្បាស់លាស់ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ដូច្នេះយើងទាំងអស់គ្នាជាមន្ត្រីបក្សត្រូវរក្សាអោយបាន។
ជាមួយគ្នានេះដែរ ឯកឧត្ដម ម៉ៅ ធនិន សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ក៏បានធ្វើផ្តាំផ្ញើដល់ប្រធានគណបក្សស្រុកទាំងពីរចំនួន៤ចំណុច៖ ទី១-ត្រូវអនុវត្ត៍គោលនយោបាយគណបក្ស និងយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអោយបានត្រឹមត្រូវ ហើយត្រូវយល់ដឹងអោយច្បាស់ពីគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនោះ ក្នុងន័យបំរើពលរដ្ឋ, ទី២-ត្រូវមានការចាត់តាំង និងពិនិត្យលើការងារសតិអារម្មណ៍របស់សមាជិកបក្ស ដោយមានការត្រួតពិនិត្យ និងវាយតម្លៃអោយបានច្បាស់លាស់, ទី៣-រៀបចំរចនាសម្ព័នចាត់តាំងរបស់គណបក្សអោយបានគ្រប់គ្រាន់ ដោយឈរលើការ (ចាត់តាំង នយោបាយ សតិអារម្មណ៍), និងទី៤.ត្រូវអនុវត្តន៍នូវទង្វើល្អជានិច្ចចំពោះពលរដ្ឋ ដែលជាកត្តានាំមកនូវជ័យជម្នះ។(សឹង រ៉ាត់)


