2025-07-03 08:02
16

វ៉ាស៊ីនតោន៖ អ៊ុយក្រែនកំពុងដាក់ការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីអាមេរិកបានសម្រេចចិត្ត ក្នុងការបញ្ឈប់ការដឹកជញ្ជូនអាវុធសំខាន់ៗមួយចំនួន ទៅកាន់ទីក្រុង គៀវ (Kyiv) ដែលវិធានការនេះ នឹងធ្វើឱ្យសមត្ថភាពការពាររបស់អ៊ុយក្រែនចុះខ្សោយ ជាពិសេសក្នុងការប្រឆាំងនឹងការវាយប្រហារតាមអាកាស រួមនឹងសង្គ្រាមដែលគ្មានទីបញ្ចប់។

យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី៣ ខែកក្កដា នេះបានឲ្យដឹងថា អ៊ុយក្រែនបានព្យាយាមអំពាវនាវទៅកាន់បេសកជនស្តីទី របស់សហរដ្ឋអាមេរិកប្រចាំទីក្រុង Kyiv ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយយោធា ពីទីក្រុងវ៉ាស៊ីនតោនដែលកំពុងបន្ត និងបានដាក់ការព្រមានថា ជុំវិញនៃការកាត់ផ្តាច់ណាមួយរបស់អាមេរិកទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យរុស្ស៊ីកាន់តែមានភាពរឹងមាំនៅក្នុងសង្គ្រាម៕