
កាលពីថ្ងៃទី២៤ មិថុនា ម្សិលមិញ បន្ទាប់ពី លោក ត្រាំ បានប្រកាសបទឈប់បាញ់ទាំងស្រុងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនគ្រប់ ២៤ម៉ោងស្រួលបួលផង អ៊ីរ៉ង់ក៏បានបាញ់កាំជ្រួចមីស៊ីលរបស់ខ្លួនទៅកាន់អ៊ីស្រាអែលជាថ្មី។ ខណៈដែលលោក ត្រាំ នៅតែអះអាងថា បទឈប់បាញ់រវាងប្រទេសទាំងពីរនេះនៅតែមានប្រសិទ្ធភាពនៅឡើយ។
ក្នុងនោះឃើញថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាអ៊ូ ក៏បានចេញថ្លែងថា អ៊ីស្រាអែលត្រៀមខ្លួនសម្រាប់ធ្វើការវាយប្រហារលើអ៊ីរ៉ង់ជាថ្មីទៀត ប្រសិនបើអ៊ីរ៉ង់ចាប់ផ្តើមឡើងវិញនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
បន្ថែមពីនេះ បើយោងតាមបណ្ដាញសង្គមផ្លូវការរបស់អ៊ីរ៉ង់ បានបង្ហោះថា ខ្លួនមិនដែលទុកចិត្តអ៊ីស្រាអែលទាល់តែសោះ ហើយប្រសិនបើអ៊ីស្រាអែលបំពានច្បាប់ម្ដងទៀត ពួកត្រៀមខ្លួនជានិច្ច។ (We don’t trust Israel. We never will. If they break the rules again, we are always already.)
