
ស្វាយរៀង ៖ ជនសង្ស័យ ចំនួន ០៤នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅក្រុងបាវិត។
ជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុច ខាងមុខហ្គារាស់សាំង CALTEX ផ្លូវជាតិលេខ១ ស្ថិតនៅភូមិតាបឹប និងនៅចំណុច បន្ទប់លេខ G07 យីហោបន្ទប់ជួល 68 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងដកហូតវត្ថុតាង គ្រឿងញៀនមួយចំនួនធំ។
ក្រោយការឃាត់ខ្លួនពួកគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពរក្សាទុក ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកានត់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

