
(កំពង់ធំ)÷ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវរ:សេនិយ៍ទោ ទិតចាន់ នាយរងសេនាធិការ បញ្ហាការស្រាលឈរជើងនៅព្រែកធ្លក (យោធភូមិភាគទី៤)បានដឹកនាំកម្លាំងចម្រុះ ផ្នែកសិករងក្រុង ស្រុក និងកម្លាំងរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្តាយស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចមុខព្រែកជើងលោង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន២៧របាំងប្រវែង១៣០០ម៉ែត្រ ទ្បុកចំនួន៥៤គ្រឿង លូ៥៤មាត់ បង្គោលចំនួន៥៥០ដើម ចាក់ព្រលែងកូនត្រីទំងន់២០គីទ្បូក្រាមចូលទន្លេវិញ។
បង្រ្កាបបទល្មើសជលផលនៅចំណុច ព្រែកកំពីងតាគង់ និងចំណុច ព្រែករលំាទ្រុង ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាមួយគ្នានេះផងដែរ ក្រុមការងារកម្លាំងចម្រុះចុះបង្រ្កាប និងទប់ស្កាត់បទល្មើសបឹងទន្លេសាប នៅឃុំពាមបាងជាលទ្ឋផលអនុវត្តបាន០២ករណី បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមមាន÷ របាំងស្បៃមុងចំនួន៨របាំងប្រវែង២៤០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៩របាំងប្រវែង៥៩០ម ឡុកចំនួន១៧គ្រឿង លូចំនួន២៦មាត់ បង្គោលឈើចំនួន១០២០ដើម ៕

