2025-05-30 13:12
25

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម និងប្រភព ច្បាស់ ការ ពី សមត្ថកិច្ច បានអោយដឹងថា ៖ នៅព្រឹក ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ច ឃាត់ខ្លួន អ្នកកាសែត បង្កើតមាតិការបំពុលសង្គម ឈ្មោះ ហង្ស សំណាង និង បក្ស ពួក ២នាក់ ទៀតនៅស្វាយរៀង និងកំពុង នាំខ្លួន មកកាន់ រាជធានី ភ្នំពេញ ដេីម្បី កសាងសំណុំរឿង បញ្ជូនទៅ តុលាការ ចាត់ការ តាមច្បាប់ ។

ការឃាត់ខ្លូន បានធ្វើ ឡេីង បន្ទាប់ ពី ហង្ស សំណាង និង បក្ស ពួក ២នាក់ ទៀត ផលិត វីដេអូ ពាក់ព័ន្ធ ស្ថាប័ន កងទ័ព ដែលប៉ះពាល់ដល់ សន្តិសុខជាតិ បំពុលសង្គម គ្មានសីលធម៌ វិជ្ជាជីវៈ ។

អ្នកខ្លះបានលើកឡើងថា ៖ ការរិះគន់ ដេីម្បី ស្ថាបនា មិនថា តែ អ្នកកាសែត ទេ ប្រជាពលរដ្ឋ ក៏មានសិទ្ធិ រិះគន់ ដែរ ប៉ុន្តែ ទង្វើ របស់ ឈ្មោះ ហង្ស សំណាង អ្នកកាសែត ម្នាក់ រស់ នៅ ខេត្ត ស្វាយរៀង ដែល ផលិត វីដេអូ យកមនុស្សនៅ ខេត្ត ស្វាយរៀង សំដែង ជាយោធា ហើយ វាយ ប្រហារ លេី កងទ័ព ខណៈ ដែល កងទ័ព កំពុង ប្រឈម មុខ ជាមួយ សត្រូវ ឈ្លានពាន មិនមែន ជាការរិះគន់ទេ ។ ជាពិសេស បុគ្គល ហង្ស សំណាង មិនស័ក្តិសម ជា អ្នកកាសែត ទេ ព្រោះ បាន ក្លែង ឯកសណ្ឋាន កងទ័ព ដោយ គ្មានការ អនុញ្ញាត និងបាន ញុះញង់ កងទ័ព បំបាក់ ទឹកចិត្ត កងទ័ព ខណៈ កងទ័ព យេីង បានប៉ះទង្គិចគ្នា។

សូម ថ្នាក់ដឹកនាំក្រសួង ព័ត៌មាន មេត្តា ពិនិត្យមើល បុគ្គល រូបនេះ ផង ជា ពិសេស សមត្ថកិច្ច គួរពិចារណា ផ្លូវ ច្បាប់ តេី បុគ្គល ហង្ស សំណាងនេះ គួរ មាន វិធានការ ច្បាប់ ឬយ៉ាង ណា ? ទីបំផុត ! ដើរហួសបន្ទាត់ក្រហម ! សមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែត ហង្ស សំណាង!