
ភ្នំពេញ៖ យុវជន និងយុវតី ១គូរ ដោយខាងស្រីមានឯកសណ្ឋានជា «សិស្សសាលា» បានធ្វើសកម្មភាព អោមថើបគ្នា យ៉ាងស្រើបស្រាល នៅក្នុងម៉ាកមួយកន្លែង មានយីហោ «COZYCO MART» ដែលជាទីសាធារណៈបង្កឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង។
តាមរយៈ វីដេអូឃ្លីម ដែលបែកធ្លាយត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមនានា បានធ្វើឱ្យមហាជន ផ្ទុះការរិះគន់យ៉ាងខ្លាំង ខណៈក្មេងប្រុស-ស្រី ទាំង០២នាក់ អង្គុយអោបថើបគ្នា នៅទីសាធារណៈ បែបស្រើបស្រាល រោលរាល នាំឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ ជាពិសេសវប្បធម៌ ប្រពៃណីដ៏ផូផង់របស់ខ្មែរតែម្តង។
នៅក្នុងឃ្លីបវីដេអូនោះ គេសង្កេតឃើញមានយុវជនម្នាក់ ស្លៀកសម្លៀកបំពាក់ធម្មតា រីឯខាងយុវនារីវិញ ស្លៀកសម្លៀកបំពាក់ក្នុងឯកសណ្ឋាន ជា «សិស្សសាលា» នៅក្នុងម៉ាតមួយកន្លែង «COZYCO MART» ស្ថិតតាមបណ្តោយផ្លូវលេខ ៤៣២ កែង១៣៥ សង្កាត់បឹងបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ផ្ទុះការរិះគន់ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ លោក សែន បូតេ ចៅសង្កាត់បឹងត្របែក ចាត់មន្ត្រីសង្កាត់សហការជាមួយកម្លាំងប៉ុស្តិ៍បឹងត្របែក និងកម្លាំងគណៈបញ្ជាការសាលាសង្កាត់បឹងត្របែកបានសហការចុះទីតាំង យីហោ «ECS DEVELOPMENT COL» ផ្ទះលេង 47E0E1 ផ្លូវ 432 ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដើម្បីពិនិត្យរូបភាពវីដេអូនេះ និងបានណែនាំដល់ម្ចាស់ទីតាំងផងដែ៕


