
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារាចរ ស្តីពី «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» ដើម្បីកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទរបស់ ក្រសួង ស្ថាប័ន ចំនួនមន្ត្រីដែលកំពុងបំពេញការងារ ជាពិសេស ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សារារចរនេះ គឺលើកលែងចំពោះមន្ត្រីដែលបំពេញមុខងារក្នុងប្រភេទការងារមួយចំនួន ដែលពាក់ព័ន្ធ នឹងការងារសន្តិសុខ និងកិច្ចការសម្ងាត់។ ក្នុងនោះការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីតាមក្រសួង ស្ថាបន ចំណុះអង្គការនិតិប្រតិបត្តិនេះ នឹងមិនអនុវត្តចំពោះ ក្រសួងការពារជាតិ, អង្គភាពទទួលបន្ទុកកិច្ចការសន្តិសុខនិងកិច្ចការ សម្ងាត់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពន្ធនាគារនៃក្រសួងមហាផ្ទៃ។
សារាចររបស់រដ្ឋាភិបាល បានឱ្យដឹងថា «ចាប់តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានជំរឿនមន្ត្រីរាជការស៊ីវិលចំនួន ០៣ លើក រួចមកហើយ លើកទី១ នៅឆ្នាំ១៩៩៥, លើកទី២ នៅឆ្នាំ១៩៩៩-២០០១ និង លើកទី៣ នៅឆ្នាំ២០១០។ តាមរយៈលទ្ធផលនៃជំរឿនទាំងនេះ រាជរដ្ឋាភិបាលបានកសាងមូលដ្ឋានទិន្នន័យមន្ត្រីរាជការស៊ីវិលសម្រាប់ប្រើប្រាស់ក្នុងការពង្រឹង និងការគ្រប់គ្រងមន្ត្រីរាជការរហូតមកដល់បច្ចុប្បន្ន»។
នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។ (២) ការពង្រឹង
សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង (៣) ការដាក់ឱ្យអនុវត្ត ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។
ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលសូមដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទរបស់ក្រសួង ស្ថាប័ន។ កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន […]។
ក្នុងសារាចរនេះ បានបញ្ជាក់ថា៖ «គណៈកម្មការអាចសម្រេចលើកលែងមន្ត្រីដែលបំពេញមុខងារក្នុងប្រភេទការងារមួយចំនួន ដែលពាក់ព័ន្ធ នឹងការងារសន្តិសុខ និងកិច្ចការសម្ងាត់។ ក្នុងនោះការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីតាមក្រសួង ស្ថាបន ចំណុះអង្គការនិតិប្រតិបត្តិនេះ នឹងមិនអនុវត្តចំពោះ ក្រសួងការពារជាតិ, អង្គភាពទទួលបន្ទុកកិច្ចការសន្តិសុខនិងកិច្ចការ សម្ងាត់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពន្ធនាគារនៃក្រសួងមហាផ្ទៃឡើយ»។
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ត្រូវអនុវត្តផ្អែកលើគោលការណ៍ដូចតទៅ៖ ពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធជាក់ស្តែងរបស់ក្រសួង ស្ថាប័ន ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ពិនិត្យផ្ទៀងផ្ទាត់មន្ត្រី ដែលបាននិងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ ក្រសួង ស្ថាប័ន ដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងមុខងារសាធារណៈជាមូលដ្ឋានគោល និងទិន្នន័យជាក់ស្តែង របស់អង្គភាព។ មិនអនុញ្ញាតឱ្យមានការផ្ទេរ ឬផ្លាស់ប្តូរអង្គភាពបំពេញការងាររបស់មន្ត្រីក្នុងអំឡុងពេលយុទ្ធនាការ និងមិនអនុញ្ញាតឱ្យមានការកែតម្រូវ ឬ កែប្រែទិន្នន័យ ឬ ព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីក្នុងអំឡុងពេលយុទ្ធនាការ។
ប្រសិនថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្នុងយុទ្ធនាការ នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដែលត្រូវបានរកឃើញថា៖ «បានប្រព្រឹត្តកំហុស ជាអាទិ៍ ការក្លែង ឬបន្លំឯកសារ





