2025-05-13 14:12
10

សហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបជុំរៀបចំពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះបរមនាថ នរោត្តតម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា។ ការរៀបចំពិធីថ្វាយព្រះពរនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងវត្តមានឯឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណ ៤០០នាក់។

ដោយទទួលបានព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្ដេចព្រះបរមនាថ នរោត្តតម សីហមុនី ព្រះមហក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មជូន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា។

ក្នុងការរៀបចំពិធីថ្វាយព្រះពរនេះដែរ លោក សំហេង បូរ៉ា សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានលើកឡើងនូវក្ដីសាទរ និងជាមហាកតិ្តយសដែល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបានព្រះរាជាអនុញ្ញាត ឱ្យរៀបចំពិធីថ្វាយព្រះពរនេះឡើង។ ក្នុងនាមជាសមាជិក ស.ស.យ.ក ជាយុវជន ជាប្រជាពលរដ្ឋកម្ពុជា លោកពិតជាសូមអរព្រះគុណ និងដឹងគុណចំពោះព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រដែលតែងគិតគូ សណ្ដោសប្រណី ស្រឡាញ់ប្រជាពលរដ្ឋគ្រប់រូប។

ការរៀបចំពិធីថ្វាយព្រះពរនេះ រៀបចំឡើងនាពេលព្រឹកដោយមានសកម្មភាពមួយចំនួន ដូចជាការថ្វាយបង្គំ ព្រះបរមឆាយាលក្ខណ៍ របាំថ្វាយព្រះពរចម្រើនព្រះជន្មវស្សា និងការចាប់ផ្ដើមពិធីសាសនា៕