
JAMMU, ឥណ្ឌា/Islamabad, ថ្ងៃទី 12 ឧសភា (Reuters)៖ ប្រមុខប្រតិបត្តិការយោធានៃប្រទេសឥណ្ឌា និងប៉ាគីស្ថាន គ្រោងនឹងពិភាក្សាគ្នានៅថ្ងៃទី១២ នេះ អំពីជំហានបន្ទាប់សម្រាប់ប្រទេសទាំងពីរ ដោយឥណ្ឌាបាននិយាយថា ខណៈពេលនេះដែលបទឈប់បាញ់បានវិលមកភាពស្ងប់ស្ងាត់ដល់ព្រំដែនវិញហើយ ស្របពេលដែលទីផ្សារភាគហ៊ុនរបស់ពួកគេក៏បានកើនឡើងខ្ពស់ផងដែរ។
បន្ទាប់ពីបទឈប់បាញ់បានត្រឡប់មកសភាពស្ងប់ស្ងាត់វិញ មិនមានរបាយការណ៍ណាមួយអំពីការផ្ទុះ ឬគ្រាប់ផ្លោងពេញមួយយប់ទៀតនោះទេ បន្ទាប់ពីមានការបំពានបទឈប់បាញ់លើកដំបូង ដោយកងទ័ពឥណ្ឌាបាននិយាយថា ថ្ងៃអាទិត្យគឺជារាត្រីសន្តិភាពលើកដំបូងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅតាមព្រំដែន បើទោះបីជាសាលារៀនមួយចំនួននៅតែបន្តបិទក៏ដោយ។
គួរឲ្យដឹងថា បទឈប់បាញ់កាលពីថ្ងៃសៅរ៍ កន្លងទៅ នៅក្នុងតំបន់ហិម៉ាឡៃយ៉ាន ដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឡើងបន្ទាប់ពីបួនថ្ងៃនៃការបាញ់គ្នាយ៉ាងខ្លាំងក្លា។ ក្នុងនោះមន្ត្រីយោធាឥណ្ឌាកំពូលម្នាក់បាននិយាយថា យោធាឥណ្ឌាបានផ្ញើសារ "ទូរស័ព្ទទាន់ហេតុការណ៍" ទៅកាន់ប៉ាគីស្ថានកាលពីថ្ងៃអាទិត្យម្សិលមិញ អំពីការរំលោភបទឈប់បាញ់។
ប៉ុន្តែអ្នកនាំពាក្យយោធាប៉ាគីស្ថានបានបដិសេធចំពោះការរំលោភបំពាននេះ។
ហើយកាលពីថ្ងៃសៅរ៍ កន្លងទៅ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌាបាននិយាយថា អគ្គនាយកនៃប្រតិបត្តិការយោធារបស់ភាគីទាំងពីរនឹងនិយាយជាមួយគ្នានៅថ្ងៃច័ន្ទនេះ។
ស្របពេលគ្នានេះដែរ ប៉ាគីស្ថានមិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើរបស់រ៉យទ័រសម្រាប់ការអត្ថាធិប្បាយលើកិច្ចពិភាក្សានេះ៕

