2025-05-10 13:58
12

បាល់ទាត់៖ គួររម្លឹកថា កាលពីម្សិលមិញ មានរាជធានី/ខេត្តចំនួន៨ ដែលបានប្រកាសរៀបចំផ្ទាំង LED ដើម្បីផ្សាយបន្តផ្ទាល់។ ជាក់ស្ដែង គិតត្រឹមម៉ោង២រសៀល ថ្ងៃទី១០ ខែឧសភា នេះ យ៉ាងហោចណាស់មានរាជធានី/ខេត្តចំនួន១៥ ដែលបានប្រកាសរៀបចំផ្ទាំង LED ដើម្បីផ្សាយបន្តផ្ទាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី3ទ្វីបអាស៊ី 2024-2025 រវាងក្លឹបព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយក្លឹប FK Arkadag នៅម៉ោង៧យប់ នេះ ផ្សាយបន្តផ្ទាល់ពីពហុកីឡដ្ឋានជាតិមរតកតេជោ ។

ខាងក្រោមនេះចំនួនរាជធានី និងខេត្តចំនួន១៥ ដែលរៀបចំស្លាយបន្តផ្ទាល់៖

១.រាជធានីភ្នំពេញ, ២. ខេត្តស្វាយរៀង, ៣. ខេត្តសៀមរាប, ៤. ខេត្តស្ទឹងត្រែង, ៥. ពោលធិ៍សាត់, ៦. កំពង់ចាម, ៧. ខេត្តព្រៃវែង, ៨. ខេត្តប៉ៃលិន, ៩. កំពង់ស្ពឺ, ១០. ខេត្តកែប, ១១. កំពង់ធំ, ១២. ខេត្តេតនគិរី, ១៣. ខេត្តមណ្ឌលគិរី, ១៤. ខេត្កកំពត, និងទី១៥ ខេត្តព្រះសីហនុ ។

ជាមួយគ្នានេះ កីឡាករកូនកាត់ខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿ Nick Taylor ម្ចាស់អាវលេខ១១ ខ្សែបម្រើប្រយុទ្ធឆ្នើមក្លិបព្រះខ័នរាជស្វាយរៀង ក្រោយបានរៀបអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀងស្រីដ៏ល្បី រ៉ាប៊ី ដោយរលូលហើយនោះ ឃើញថា រូបគេក៏បានធ្វើដំណើរមកដល់ពហុកីឡាដ្ឋានមរតកតេជោ ដើម្បីត្រៀមចូលរួមប្រយុទ្ធលើសម៉រភូមិវាលស្មៅបៃតងខៀវខ្ចីនារាត្រីនេះដែរ។

ការណ៍នេះគឺជាដំណឹងដ៏ល្អ និងមានក្ដីរំភើបបំផុតសម្រាប់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា ពីព្រោះថា ថេឡូរ នីកូឡាស់ ឌឿ Nick Taylor គឺជាចំណែកនៃម៉ាស៊ីនរកគ្រាប់បាល់មួយយ៉ាងសំខាន់ក្នុងការជួួឲ្យក្រុមទទួលបានជោគជ័យនាយប់នេះ ដែលមិនអាចខ្វះម្នាក់ណាបានឡើយ។

សូមកុំភ្លេច គាំទ្រកីឡាបាល់ទាត់កម្ពុជានៅវេលាម៉ោង៧យប់នេះ ទាំងអស់គ្នាណា...! ៕