2025-05-07 19:59
76

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់នាព្រលប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២​៥ នេះថា៖ «ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា បន្តមានសុខភាពល្អដោយការនាំចេញការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូប កើនឡើងប្រមាណជាង ២០ ភាគរយ ដែលគិតជាទឹកប្រាក់មាណ ៣,៥ ពាន់ លានដុល្លារសហរដ្ឋអាមេរិក»។ កំណើននេះ គឺប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ 

លោក ស៊ុន មេសា បានបន្ថែមទៀតថា៖ ១ក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពស្មុគស្មាញ និងមិនច្បាស់លាស់លើទិដ្ឋភាពនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែកម្ពុជាបែរជាបន្តមានសុខភាពសេដ្ឋកិច្ចល្អប៉ុណ្ណេះ គឺគួរតែជាទីមោទនៈសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។ លទ្ធផលនេះមិនអាចកាត់ផ្តាច់បានឡើយចេញពីការជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានដើរទាក់ម៉ូយអស់រយៈពេល១៩ខែមកនេះ ដែលអ្នកវិនិយោគបន្តមកឥតដាច់នៅកម្ពុជា»

មន្ត្រីអ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា៖ «ការព្យាយាមបំប៉ោង បំភ្លៃ និងប្រឌិតពីការធាក់ថយក្រោយនៃការនាំចេញក្នុងវិស័យកាត់ដេរ ដើម្បីជាលេសមិនអាចទៅរួចនោះឡើយព្រោះមិនមែនជាការពិត។ សូមផ្តល់យុត្តិធម៌ដល់រដ្ឋាភិបាលកម្ពុជា ដល់ប្រជាជាតិកម្ពុជាដែលកំពុងខិតខំប្រឹងប្រែង ដើម្បីភាពរុងរឿងសម្បូរសប្បាយដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ពលរដ្ឋគ្រប់រូបនិងគ្រប់ជំនាន់»